ពោធិ៍សាត់ ៖ យុវជនប្រើប្រាស់គ្រឿងញៀន ៤នាក់ ទី១-ឈ្មោះ គា ម៉ុងថុល ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិក្រសាំងគ្រូ ឃុំបឹងខ្នា ទី២-ឈ្មោះ ស៊ុន ជីម ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិក្រសាំងគ្រូ ឃុំបឹងខ្នា ស្រុកបាកាន ទី៣-ឈ្មោះ ជា រតនា ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិព្រែកស្តី សង្កាត់ រលាប និង ទី4 ឈ្មោះ អ៊ុក បញ្ញា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិក្បាលហុង សង្កាត់បន្ទាយដី ក្រុង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាន នគរ បាលខេត្តពោធិ៍សាត់ បញ្ជូនទៅកាន់មណ្ឌលពិភព នៃក្តីសង្ឃឹម ស្រុកបវិល ខេត្តបាត់ដំបង កាលពីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៤ ដើម្បីផ្តាច់គ្រឿងញៀន ។
គួរបញ្ជាក់ថា យុវជនទាំង៤នាក់នោះ ត្រូវបានកម្លាំងនគរបាលជំនាញ សហការណ៍ជាមួយ កម្លាំងនគរ បាលមូលដ្ឋាន ប្រតិបត្តិការ ឆ្មក់ចូលឃាត់ខ្លួន បានជាបន្តបន្ទាប់ នៅតាមផ្ទះសំណាក់ និង នៅតាមមូល ដ្ឋាន ខណៈដែលពួកគេកំពុងនាំគ្នាសេពគ្រឿងញៀន កាលពីថ្ងៃទី០៨ និងថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០១៤ កន្លងមកនេះ ។ ក្រោយការឃាត់ខ្លួន បានយុវជនទាំង៤នាក់នោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅផ្តាច់ថ្នាំ ញៀន នៅមណ្ឌលពិភព នៃក្តីសង្ឃឹម ក្នុងស្រុកបវិល ខេត្តបាត់ដំបង តាមការណែនាំចង្អុល ពីលោកអភិ បាល ខេត្តពោធិ៍សាត់ លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និង លោកស្នងការ នគរបាលខេត្ត ពោធិ៍សាត់ ៕