Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្រ្តីម្នាក់ ដែលត្រូវគេគប់ បែកក្បាល នៅក្នុងទំនាស់ដីធ្លី តំបន់បឹងកក់ ទារសំណង ៥០លានរៀល

$
0
0

ភ្នំពេញ៖ ស្រ្តីម្នាក់ ឈ្មោះ ង៉ែត ឃុន ដែលត្រូវគេគប់ បែកក្បាល ក្នុងការប៉ះទង្គិចគ្នា នៅតំបន់បឹងកក់ កាលពី ខែមុន នៅព្រឹកថ្ងៃទី១០ ខែកក្កដា នេះ បានប្តឹងទាមទារ ពីជនដៃដល់ ចំនួន៥០លានរៀល បន្ទាប់ពីសម្រាក ព្យាបាលរបួស នៅមន្ទីរពេទ្យ អស់មួយរយៈ ។

យោងតាមពាក្យបណ្តឹង របស់ស្រ្តី ង៉ែត ឃុន បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅ មាន កងរាជអាវុធហត្ថ មួយក្រុមបានមកសង់បន្ទាយ នៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយមាន ទំនាស់ ជាមួយអ្នកភូមិនៅទីនោះ ។ ក្រោយមកនៅរសៀលម៉ោង៣ ថ្ងៃនោះ ស្រ្តីរងគ្រោះបានឈរមើល ប្រជាជន សហគមន៍បឹងកក់ បាននាំគ្នាទៅសុំមន្រ្តី កងរាជអាវុធហត្ថទាំងនោះ កុំទាន់សង់បន្ទាយ ពីព្រោះដីកំពុងមាន ទំនាស់ រងចាំអាជ្ញាធរដោះស្រាយ ជូនប្រជាពលរដ្ឋ រួចរាល់សិន ។

បណ្តឹងនេះ បានបន្តថា នៅខណៈនោះ ប្រមាណ១ម៉ោងក្រោយ ក៏មានស្រ្តីឈ្មោះតុល ស្រីពៅ និងហេង មុំ កំពុងឈរស្រែកជេរ មកលើ អ្នកស្រី ទេព វណ្ណី និងអ្នកភូមិផ្សេងទៀត ដោយនៅក្នុងដៃរបស់ តុល ស្រីពៅ មានកាន់ដុំថ្មទៀត ។ ស្រីរងគ្រោះថា ខ្លួននាងឈរនៅស្ងៀមប៉ុណ្ណោះ ក៏ត្រូវបានឈ្មោះ តុល ស្រីពៅ យកដុំថ្មគប់ ជាបន្តបន្ទាប់រហូតដល់ បែកឈាមពេញក្បាល ត្រូវគេជួយយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង ។

ស្រ្តីរងគ្រោះ បានបឹ្តងទាមទារសំណង ពីជនដៃដល់ ចំនួន ៥០លានរៀល សម្រាប់ថ្លៃសងជំងឺចិត្ត និង សងថ្លៃព្យាបាល នៅមន្ទីរពេទ្យមួយរយៈកន្លងមក ។

ជុំវិញបញ្ហានេះ មជ្ឍមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទង សុំការបំភ្លឺ ពីភាគីចុងចោទ បាននៅ ឡើយទេ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤នេះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles