Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

យុវជន ៥០០នាក់ ទទួលបាន អាទិភាពការងារ តាមរយៈ វេទិកាការងារ ស្តីពី “ឱកាសការងារ និងកម្មសិក្សាការងារ”

$
0
0

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃ គណៈកម្មាធិការជាតិ បណ្តុះបណ្តាល នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នេះ បានរៀបចំនូវ វេទិកាការងារមួយ ស្តីពី “ឱកាសការងារ និងកម្មសិក្សាការងារ” នៅក្នុង មជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ ដែលមានទីតាំងស្ថិត នៅក្នុង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តល់អាទិភាពការងារ ជូនដល់យុវជន កម្ពុជា ប្រមាណ៥០០នាក់។

វេទិកានេះ មានការចូលរួម ពីក្រុមហ៊ុន និងសហគ្រាស ចំនួន០៤ ក្នុងនោះមាន ក្រុមហ៊ុនToyota (Cambodia) Co., Ltd, សណ្ឋាគារ SOFITEL Luxury Hotels, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund និងភោជនីយដ្ឋាន ទន្លេបាសាក់ ដែលសុទ្ធសឹងតែជាក្រុមហ៊ុន កំពុងត្រូវការជ្រើសរើស បុគ្គលិក ប្រមាណ ជិត៥០០កន្លែង ដែលផ្តោត លើមុខជំនាញ ជាច្រើនផ្នែក។

វេទិកាការងារនេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណង បង្កើតឱ្យមានជាកន្លែងជួបជុំគ្នា ដោយ ងាយស្រួលមួយ រវាងសិស្ស, និស្សិត, យុវជន និងអ្នកស្វែងរកការងារធ្វើ ជាមួយនឹង តំណាងក្រុមហ៊ុនទាំងអស់ ដែលកំពុងមាន តម្រូវការ ជ្រើសរើសបុគ្គលិក។ ក្នុងឱកាសនោះផងដែរ ក្រុមហ៊ុននីមួយៗ បានធ្វើបទបង្ហាញ ដល់អ្នកចូលរួមអំពី ឱកាសការងារ នៅក្នុងក្រុមហ៊ុន និងវិធីសាស្ត្រ ក្នុងការត្រៀមខ្លួនចូលក្នុងទីផ្សារការងារ។

លោក ហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានមានប្រសាសន៍ថា “វេទិការ ការងារនេះ នឹងផ្តល់ដល់យុវជន និស្សិត និងអ្នកស្វែងរកការងារធ្វើទូទៅ ក្នុងការទទួលបាននូវ ឱកាសការងារ យ៉ាងទូលំ ទូលាយ និងការបង្កើតបណ្តាញជិតស្និទ្ធ ជាមួយនិយោជក ហើយ NEA នឹងខិតខំជួយ សម្របសម្រួល និង ជ្រោមជ្រែងដល់ ភាគីទាំងពីរឲ្យឈាន ដល់ការទទួលបានការងារធ្វើ និងទទួល បានបុគ្គលិក ឬកម្លាំងពលកម្ម តាមរយៈការរៀបចំវេទិកាបែបនេះ ឲ្យបានញឹកញាប់ ទាំងនៅ រាជធានីភ្នំពេញ តាមបណ្តាខេត្ត-ក្រុង និង ទីជនបទនានា ស្របតាមគោលនយោបាយ លើកកម្ពស់ វិស័យការងារ និងឯកជនរបស់រាជរដ្ឋាភិបាលកម្ពុជា”។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៩ហើយ ក្នុងឆ្នាំ២០១៤នេះ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃ គណៈកម្មាធិការជាតិ បណ្តុះបណ្តាល ក្រោមការដឹកនាំរបស់ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានបង្កើតឲ្យមាននូវវេទិកា ការងារ បែបនេះ ដើម្បីផ្តល់ ឱកាសដល់ សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក្នុងការទទួលបាននូវព័ត៌មាន អំពីឱកាសការងារ បទពិសោធន៍ និងការត្រៀមខ្លួនចូលក្នុងទីផ្សារការងារ។

កន្លងមក តាមរយៈវេទិកាការងារនេះ សិស្ស-និស្សិត និងអ្នកស្វែងរកការងារ ធ្វើចំនួនជាង ៣០០០នាក់ បាន សម្រេចចិត្ត ចុះឈ្មោះស្វែងរកការងារធ្វើ និងកម្មសិក្សាការងារ ទៅតាមជំនាញ និងចំណង់ចំណូលចិត្តរៀងៗ ខ្លួន ព្រមទាំងទទួលបានការងារ នៅក្នុងក្រុមហ៊ុន និងសហគ្រាសនានាផងដែរ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងបន្តរៀបចំនូវវេទិកាការងារ ទាំងនៅរាជធានីភ្នំពេញ និង នៅតាម មូលដ្ឋាន ដើម្បីនាំយកនូវឱកាសការងារ ដែលកំពុងមានយ៉ាងច្រើន នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ឱកាន់តែខិតជិតទៅ ដល់ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ និងជាការរួមចំណែក ជំរុញឱកាស ទទួលបានរកការងារ ធ្វើកាន់តែ ឆាប់រហ័សជូន ដល់ពលករ ដែលធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ។ ហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារ ធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ និងត្រូវការជ្រើសរើស កម្លាំង ពលកម្ម អាចទទួលបានសេវា ផ្តល់ជូនដោយរាជរដ្ឋាភិបាលនេះ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័ររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារwww.nea.gov.kh ដោយងាយស្រួល និងឥតគិតកម្រៃ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>