Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាល្លឺម៉ង់ បណ្តេញប្រធាន CIA អាម៉េរិក ចេញពីប្រទេស

$
0
0

អាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាឲ្យប្រធានទីភ្នាក់ងារ ស៊ើបអង្កេតរបស់អាម៉េរិក ចាកចេញពីប្រទេសខ្លួន ឲ្យបានឆាប់រហ័ស បន្ទាប់ពីចាប់ខ្លួន មន្រ្តីរដ្ឋាភិបាលខ្លួនឯង ពាក់ព័ន្ធនឹងការផ្តល់ព័ត៌មានឲ្យអាម៉េរិក។

យោងតាមសារព័ត៌មាន TheRegister ចេញផ្សាយនៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់លោក ស្តេហ្វិន សេបឺត អ្នកនាំពាក្យ រដ្ឋាភិបាលអាល្លឺម៉ង់ថា «តំណាងភ្នាក់ងារ ចារកម្ម អាម៉េរិកប្រចាំស្ថានទូត ត្រូវបានប្រាប់ឲ្យចាកចេញពីប្រទេស អាល្លឺម៉ង់»។ លោកបន្ថែមថា អាល្លឺម៉ង់ មានបញ្ហាកាន់តែធ្ងន់ ខណៈទំនាក់ទំនងរវាងអាល្លឺម៉ង់ និងអាម៉េរិក មានសារៈសំខាន់សម្រាប់ភាគីទំាងពីរ ហើយកិច្ចព្រមព្រៀងណាមួយ គឺត្រូវតែធ្វើឡើង ដើម្បីជាផលប្រយោជន៍ និងភាពបើកចំហរ ឲ្យគ្នាទៅវិញទៅមក»។

កាលពីខែមិថុនា សភាអាល្លឺម៉ង់ បានចាប់ផ្តើមបើកការស៊ើបអង្កេត ពាក់ព័ន្ធនឹងសកម្មភាពឈ្លបយកការណ៍ របស់អាម៉េរិក ក្រោយពេលដែលលោក Edward Snowden ទម្លាយឯកសារស្តីពីការ លួចស្តាប់ទូរស័ព្ទនេះ។ កាលពីថ្ងៃទី០៤ ខែកក្កដា សមាជិករបស់ ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ម្នាក់ ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ចាប់ខ្លួន ហើយរយៈពេល ០៥ថ្ងៃក្រោយមក សមាជិកមួយរូបទៀតរបស់ ក្រសួងការពារជាតិ ក៏ត្រូវបានប៉ូលីស ចាប់វាយខ្នោះទៀតដែរ។

ពាក់ព័ន្ធនឹងការឈ្លបយកការណ៍នេះដែរ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជឺឡា ម៉ាគែល បាននិយាយ «ការធ្វើចារកម្មមកលើអាល្លឺម៉ង់ ជាការខ្ជះខ្ជាយថាមពល»។ លោកស្រីបន្ថែមថា «នៅសម័យសង្គ្រាមត្រជាក់ ប្រហែលជាមានការមិនទុកចិត្តគ្នាកើតឡើងមែន ប៉ុន្តែសព្វថ្ងៃនេះ យើងរស់នៅក្នុងសតវត្សរ៍ទី២១ហើយ បែរជាមាន ការគម្រាមកំហែងថ្មីៗទៀតដដែល៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>