Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងអប់រំ​តែងតាំង​អ្នកនាំពាក្យ ដើម្បី​ឆ្លើយតប​សំណួរ​ផ្សេងៗ ពាក់ព័ន្ធ​​ការប្រឡង​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ

$
0
0

ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព យុត្តិធម៌ តម្លាភាព និងលទ្ធផលអាច ទទួលយកបាន ពីការប្រឡងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានតែងតាំងអ្នកនាំពាក្យមួយរូប ដើម្បីឆ្លើយតបទៅ នឹងការប្រឡងមួយនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបានចេញផ្សាយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១ បានឲ្យដឹងថា សម្រាប់ឆ្លើយតបទៅនឹងការប្រឡងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឆ្នាំ២០១៣-២០១៤ ខាងមុខ ក្រសួងបានចាត់តាំង លោក រស់ សាលីន នាយកខុទ្ទកាល័យ ជាអ្នកនាំពាក្យក្រសួង ទទួលបន្ទុកផ្តល់ព័ត៌មាន ឆ្លើយតបអំពីក្រសួង ទៅនឹងមជ្ឈដ្ឋាន ដែលមានសេចក្តីត្រូវការ និងស្រាយ បំភ្លឺចំណោទបញ្ហានានា ដែលកើតមានឡើងចំពោះក្រសួង។

ព្រមជាមួយគ្នានេះ ក្រសួងបានបង្កើត ក្រុមការងារសម្របសម្រួល និងឆ្លើយតបសំណួរ យោបល់ផ្សេងៗពាក់ព័ន្ធនឹងការប្រឡង ដែលសិស្សានុសិស្ស និងសាធារណៈជនអាចសួរ និងបញ្ចេញយោបល់បាន នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួងតាមរយៈ www.facebook.com/moeys.gov.kh។

ក្រុមការងារនឹងប្រមូលនូវរាល់សំណួរ យោបល់ផ្សេងៗពាក់ព័ន្ធនឹងការប្រឡងមកពិនិត្យ និងឆ្លើយតបជូនម្ចាស់សំណួរឲ្យទទួលបានព័ត៌មានគ្រប់គ្រាន់ តាមពេលវេលាកំណត់សមស្រប។ លេខទូរស័ព្ទ របស់លោក រស់ សាលីន ០១២ ៥១៣ ៣៩៤ ។

សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាបឋមភូមិ រយៈពេល២ចាប់ពីថ្ងៃទី១៤-១៥ ខែកក្កដា ដើមសប្តាហ៍ក្រោយនេះ ហើយការប្រឡងសញ្ញាប័ត្រទុតិយភូមិ មានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៤-៥ខែសីហាខាងមុខ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>