ភ្នំពេញ ៖ ស្របពេលដែល ប្រជាពលរដ្ឋ ជាច្រើនកុះករ នាំគ្នាចូលរួម ដង្ហែព្រះអដ្ឋិ ព្រះ បរមរតនកោដ្ឋ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤នោះ ជនសង្ស័យម្នាក់ ដែលជា មុខសញ្ញា លួចដ៏សកម្ម នៅក្នុង មូលដ្ឋានរបស់ខ្លួន ប្លុករោងចក្រឆ្នាំង ខណ្ឌដូនពេញ បាន បញ្ជ្រៀតចូល ទៅកន្លែងមនុស្ស កកកុញហើយ ធ្វើសកម្មភាព លួចយកទូរស័ព្ទដៃ ពីប្រជាពលរដ្ឋ ប៉ុន្ដែភ្លាមៗនោះ ត្រូវបានកម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ក្របួចជាប់។
មន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បាននិយាយថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅម្ដុំសួន ច្បារនាគបាញ់ទឹក ស្រាប់តែឮ ប្រជាពលរដ្ឋ ស្រែក ក្រោយពីមាន ជនសង្ស័យម្នាក់ បានបន្លំលួច ទូរស័ព្ទដៃរបស់គាត់ ពេលនោះ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ដែល ចូលរួមការពារ សន្ដិសុខ និងសណ្ដាប់ធ្នាប់ ក្នុងព្រះរាជ ដង្ហែព្រះអដ្ឋិ ក៏ទៅចាប់ខ្លួន ភ្លាមៗតែម្ដង ។
ក្រោយការសួរ នាំរួចមក មន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បាននិយាយថា ជន សង្ស័យរូបនេះ ឈ្មោះ គឹម វី អាយុជាង៤០ ឆ្នាំ រស់នៅប្លុករោងចក្រឆ្នាំង ខណ្ឌដូនពេញ ហើយក៏ជាមុខសញ្ញា ដ៏សកម្មម្នាក់ ក្នុងករណី លួចទ្រព្យសម្បត្ដិ របស់ប្រជាពលរដ្ឋ ក្នុងមូល ដ្ឋាន ហើយមិនដែលត្រូវ បានចាប់ខ្លួននោះ ឡើយ ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបាន សមត្ថកិច្ច យកទៅសួរនាំ និងឃុំខ្លួនជាបណ្ដោះ អាសន្ន នៅការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការ តាមផ្លូវច្បាប់ ៕