Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជនជាតិប៉ាឡេស្ទីនស្លាប់ ក្នុងការវាយប្រហារ របស់អ៊ីស្រាអ៊ែល ហ្គាសា កើនដល់ ១០៣នាក់

$
0
0

ហ្គាសា ៖ តួលេខ នៃមនុស្សស្លាប់ ចុងក្រោយ ដែលចេញ កាលពីយប់ថ្ងៃសុក្រ ទី១១ ខែកក្កដា ឲ្យដឹងថា ចាប់តាំងពីមានការ វាយប្រហារដោយទ័ព អាកាសពីសំណាក់ ប្រទេសអ៊ីស្រាអែល មកលើតំបន់ហ្គាសាស្ទ្រីព នោះមក បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ស្លាប់រហូតដល់ ១០៣នាក់ ហើយ និង ២២នាក់ ទៀតរងរបួស ធ្ងន់ស្រាល ។ រហូតមលកដល់ពេលនេះ ពុំទាន់មាន សញ្ញា ណាមួយថា ការវាយប្រហារនឹងត្រូវបញ្ចប់នោះទេ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយបន្ថែមទៀតថា អ្វីដែលគួរឲ្យខ្លោចផ្សារបំផុត នោះគឺក្មេង ប្រុសអាយុ ៣ឆ្នាំម្នាក់ក៏បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែក នៅក្បែរផ្ទះរបស់ខ្លួន ស្ថិតនៅជុំរុំជនភៀសខ្លួន ហ្សាបាលៀ ភាគខាងជើងតំបន់ហ្គាសាស្ទ្រីពនោះដែរកាលពីថ្ងៃ សុក្រ។ ចំពោះមនុស្សរង របួសទាំង ២២នាក់ នោះ មាន ៥នាក់ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរបំផុត ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរក្នុង តំបន់។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃសុក្រ ម្សិលមិញនេះ យន្តហោះចម្បាំងរបស់ប្រទេស អ៊ីស្រាអែល បានវាយ ប្រហារលើហ្វូងមនុស្ស ដែលកំពុងវិលត្រឡប់មកពីចូលរួមពិធីគោរព សាសនាឥស្លាមប្រចាំ សប្តាហ៍នៅ ភាគ ខាង ត្បូងតំបន់ហ្គាសា។ ប្រទេសអ៊ីស្រាអែល បានអះអាង ថា រយៈពេល ៤ថ្ងៃមកនេះ ខ្លួនបានបើក ការវាយប្រហារទៅលើទីតាំងចំនួន ៨៥០ ដែលត្រូវ គេកំណត់ថាជាកន្លែងលាក់ខ្លួន របស់ពួកសកម្ម ប្រយុទ្ធហាម៉ាស់ និង ក្រុមសកម្មប្រយុទ្ធផ្សេង ទៀតទូទាំងតំបន់ហ្គាសា។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>