Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទាហានរក ស៊ីឈើ គ្រញូង បាញ់តដៃជា មួយអាវុធហត្ថ ទាំងព្រឹក នៅក្រុង ស្ទឹងសែន

$
0
0

កំពង់ធំ ៖ ស្នូរគ្រាប់ កាំភ្លើងជិត១០គ្រាប់ បានបន្លឺឡើងកណ្ដាល ក្រុងស្ទឹងសែន ខេត្ដ កំពង់ធំ នោះ គឺជាការបាញ់ តគ្នានិងបាញ់គំរាម រវាងមន្ដ្រីយោធានៅព្រំដែន ដែលរកស៊ីដឹកឈើគ្រញូងនិងកម្លាំងអាវុធហត្ថខេត្ដកំពង់ធំ កាលពីព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ប៉ុន្ដែការផ្ទុះអាវុធរវាង ឈ្មួញរកស៊ីឈើខុសច្បាប់និងកម្លាំងអាវុធហត្ថខាងលើនេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

ប្រតិបត្ដិការបង្ក្រាបការដឹកជញ្ជូនឈើ គ្រញូងពីព្រំដែនខេត្ដព្រះវិហារ មកស្ដុកនិង លាក់ទុកនៅផ្ទះរបស់ខ្លួនរហូតមានការផ្ទុះអាវុធខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង៦និង៥០នាទីព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅភូមិត្រញំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ។

ជុំវិញករណីផ្ទុះអាវុធមួយប្រាវ ប៉ុន្ដែមិន រងរបួសឬប៉ះពាល់ដល់អាយុជីវិតនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចសុំការបំភ្លឺលំអិតពីមេបញ្ជាការ អាវុធហត្ថខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ ហង្ស ថុល បាននោះទេ ដោយទូរស័ព្ទរបស់ លោកជាប់រវល់ ។

យ៉ាងណាក៏ដោយ ស្នងការនគរបាល ខេត្ដកំពង់ធំ លោកទូ សំអាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ថា នៅមុនពេលកើតហេតុ ពោលនៅព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ កម្លាំងអាវុធហត្ថខេត្ដកំពង់ធំ បានដេញតាមបង្ក្រាបរថយន្ដស៊ីអវីមួយគ្រឿង ដែលដឹកឈើគ្រញូងពីព្រះវិហារមកស្ដុកទុកនៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅភូមិត្រញំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ។

ស្នងការនគរបាល លោកទូ សំអាន បាន បញ្ជាក់ទៀតថា នៅពេលដែលកម្លាំងអាវុធ ហត្ថកាក់ឱ្យឈប់ អ្នកបើករថយន្ដដឹកឈើ ដែលជាមន្ដ្រីយោធា ប្រចាំនៅព្រំដែន មិន បានឈប់នោះឡើយ ហើយនៅតែបន្ដដំណើរ ទៅមុខ រហូតបើករថយន្ដចូលទៅក្នុងផ្ទះរបស់ខ្លួន ។

លោកស្នងការបានបន្ដថា នៅពេលដែល បើករថយន្ដដឹកឈើគ្រញូងរបស់ខ្លួនចូលទៅ ក្នុងផ្ទះ ឈ្មួញឈើម្នាក់នេះ ដែលមានអាវុធ ខ្លីនៅក្នុងដៃ បានរត់ទៅក្រោយផ្ទះ ហើយបាញ់ចំនួន៧គ្រាប់មកលើកម្លាំងអាវុធ ហត្ថ ប៉ុន្ដែមិនត្រូវពេលនោះ កម្លាំងអាវុធហត្ថ ក៏បានបាញ់ឡើងលើ ចំនួនពីរគ្រាប់ជាការគំរាម ។

ស្នងការនគរបាលខេត្ដកំពង់ធំ បានបន្ដ ទៀតថា ក្រោយពីផ្ទុះអាវុធមួយប្រាវរួចមក  ឈ្មួញរកស៊ីឈើម្នាក់នេះ បានរត់ចូលផ្ទះប្រជាពលរដ្ឋ ប៉ុន្ដែប្រជាពលរដ្ឋ មិនបានជួយលាក់បាំងនោះឡើយ ពោលពួកគាត់ភ័យ ហើយនាំគ្នារត់ចេញពីជននេះ បន្ទាប់មកឈ្មួញរកស៊ីឈើ ក៏គេចខ្លួនបាត់តែ ម្ដង ។

ស្នងការនគរបាលខេត្ដ បានបញ្ជាក់ទៀត ថា ក្រោយពីជននេះបានរត់គេចខ្លួននោះ កម្លាំងសមត្ថកិច្ចចម្រុះ ទាំងអាវុធហត្ថ ទាំង នគរបាល និងមន្ដ្រីរដ្ឋបាលព្រៃឈើ ដឹកនាំ ដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ កំពង់ធំ បានចុះទៅឡោមព័ទ្ធផ្ទះ ហើយដក ហូតឈើគ្រញូងសុទ្ធជាង២០០គីឡូក្រាម និងរថយន្ដស៊ីអវីមួយគ្រឿង ដែលជននេះ ប្រើប្រាស់សម្រាប់ដឹកឈើនោះ ។

បើតាមលោកស្នងការ ឈ្មួញម្នាក់នេះ រក ស៊ីឈើជាយូរណាស់មកហើយ ប៉ុន្ដែមិន ទាន់បានបង្ក្រាបនិងចាប់ខ្លួន ហើយក្រៅពីការរឹបអូសឈើគ្រញូងនិងរថយន្ដស៊ីអវី កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានដកហូតសៀវភៅជាច្រើនក្បាល ដែលមានលេខទូរស័ព្ទ របស់សមត្ថកិច្ចមួយក្ដាប់តូច ដែលឃុបឃិត និងចូលរួមបើកភ្លើងខៀវនិងបើកផ្លូវ នៅពេលដែលឈ្មួញម្នាក់នេះ ធ្វើការដឹកជញ្ជូនឈើម្ដងៗ ។

យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចបាន នឹងកំពុងបន្ដស្រាវជ្រាវតាមស្វែងរកចាប់ខ្លួន ឈ្មួញឈើដ៏ល្បីម្នាក់នេះ ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>