ពោធិ៍សាត់៖ លោកកើត ឆែ អភិបាលរង នៃ គណះអភិបាលខេត្ត ពោធិ៍សាត់ និង លោកឈុន សុង សមាជិកក្រុមប្រឹក្សា ខេត្តព្រមទាំមន្ត្រីសាលាខេត្ត កាលពីព្រឹកថ្ងៃទី 13 ខែ កក្កដា ឆ្នាំ 2014 នេះបាននាំ គ្រឿងឧបភោគបរិភោគ មានមីយើងចំនួន 15 កេស ត្រីខកំប៉ុងចំនួន 1 កេសធំ និង ថវិកាចំនួន 20 មុឺនរៀលទៅប្រគេន ព្រះចៅអធិការ វត្តមុនីរ័ត្នសុខារ៉ាម ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង/ ខេត្តពោធិ៍សាត់។
នៅក្នុងឱកាសប្រគេនបច្ច័យ និង គ្រឿងឧបភោគ បរិភោគជូនព្រះចៅ អធិការវត្តមុនីរ័ត្នសុខារ៉ាម កាលពីព្រឹកថ្ងៃអាទិត្យនោះដែរ លោកកើត ឆែ និង លោកឈុន សុង បានទួលថ្វាយព្រះចៅ អធិការវត្តថា សម្រាប់ជាការដឹងគុណ ចំពោះព្រះសង្ឃ ហើយម្យ៉ាងទៀត គឹសម្រាប់ព្រះសង្ឃ ចូលព្រះវស្សាផងនោះ។
ដូចនេះក្នុងនាមលោកជា អភិបាលរងខេត្ត និង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង មន្ត្រីក្រោមឱវាទផងនោះគឺបាននាំបច្ច័យ និង គ្រឿងឧបភោគបរិភោក ទាំងនេះដើម្ប យកមកប្រគេន ព្រះសង្ឃដែលគង់ចាំ ព្រះវស្សានៅក្នុងវត្តមុនីរ័ត្នសុខារ៉ាម ដើម្បីបានមគ្គផលគ្រប់ៗគ្នា៕