Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សហព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​កម្ពុជា​ ព្រមាន​ប្ដឹង​វៀតណាម​ទៅ​ ICC

$
0
0

ភ្នំពេញ៖ ប្រធានសហព័ន្ធ និស្សិតបញ្ញាវ័ន្តកម្ពុជា នៅថ្ងៃទី ១២ ខែកក្ដដានេះ បានព្រមានប្ដឹងប្រទេសវៀត ណាមទៅតុលាការ ព្រហ្មទណ្ឌអន្តររជាតិ(ICC) ជុំវិញប្រវត្តិដី កម្ពុជាក្រោម បន្ទាប់ពីវៀតណាមបាន ស្នើរដល់រាជរដ្ឋាភិបាល កម្ពុជាចាត់វិធានការចំពោះនិស្សិតតវ៉ា នៅមុខស្ថានទូត របស់ខ្លួន ប្រចាំ ក្រុងភ្នំពេញ។

ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃអាទិត្យនេះលោក ម៉ៅ ពិសេស ប្រធានសហព័ន្ធ និស្សិត បញ្ញាវ័ន្តកម្ពុជាថ្លែងថា សហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា មិនផ្លាស់ប្ដូរ គោលជំហរតវ៉ា នៅមុខស្ថាន ទូត វៀតណាម នៅថ្ងៃខាងមុខទៀតនោះទេ ពោលគឺនៅថ្ងៃទី១៣ ខែកក្កដាស្អែកលោកនឹងដាក់ លិខិតទៅ សាលារាជធានីភ្នំពេញ ដើម្បីសុំការអនុញ្ញាត។

លោក ម៉ៅ ពិសេស បន្តថា" បើរដ្ឋាភិបាលវៀតណាម ចិត្តសឿង យើងរីករាយនឹងតទល់ជាមួយវៀតណាម នៅតុលាការព្រហ្មទណ្ឌ អន្តរជាតិទៅតាមច្បាប់ អន្តរជាតិហើយ ប្រសិនបើរឿងនេះចូលដល់ អន្តរ ជាតិ ខ្ញុំជឿរថាវៀតណាមមិនអាចឈ្នះយើង បានទេព្រោះអ្វីដែលយើង កំពុងធ្វើគឺធ្វើ ទៅតាម ច្បាប់ ព្រោះ យើងមានភស្តុតាង"។ លោក បន្ថែមថាដីកម្ពុជាក្រោម គឺជាដីរបស់ដូនតាខ្មែរ។

ពាក់ព័ន្ធនិងការស្នើសុំ របស់រដ្ឋាភិបាល វៀតណាម មករាជរដ្ឋាភិបាល កម្ពុជាជុំវិញការចាត់វិធាន នៅមុខស្ថានទូតវៀតណាម ត្រូវបាន លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បដិសេធមិនទាន់ ទទួលបានព័ត៌មានខាងលើនេះ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបកស្រាយ បន្ថែមពីលោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថាន ទូតវៀតណាម ប្រចាំកម្ពុជាបានទេនៅព្រឹកថ្ងៃអាទិត្យនេះ។
សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានស្នើមករាជរដ្ឋាភិបាលកម្ពុជាចាត់ វិធានការ ជុំវិញការ តវ៉ារបស់និស្សិត នៅខាងមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជាពាក់ព័ន្ធ រឿងដីកម្ពុជាក្រោម។

អ្នកនាំពាក្យស្ថានទូតវៀតណាមអះអាងថា ទឹកដីកម្ពុជាក្រោម អតីតរបស់កម្ពុជា ត្រូវបានគ្រប់គ្រង ដោយវៀតណាម តាំងពីយូរយាណាស់ មកហើយ។ តាមប្រវត្តិសាស្រ្ត របស់កម្ពុជា បានបង្ហាញថា ក្នុងសម័យអាណានិគម បារាំងបានកាត់ទឹកដីកម្ពុជាក្រោម ចំនួន ២១ខេត្តក្រុង ដែលមាន ផ្ទៃដីទំហំជាង ៦៨ពាន់គីឡូម៉ែត្រក្រឡា (៦៨.៩៦៥) ទៅឲ្យវៀតណាម កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការឯកភាព យល់ព្រមពី ពលរដ្ឋខ្មែរក្រោមឡើយ ។ គិតត្រឹមឆ្នាំ២០១៤នេះ គឺមានរយៈពេល ៦៥ឆ្នាំគត់ ដែលខ្មែរកម្ពុជាក្រោមជាង ១០លាននាក់ ជាម្ចាស់ទឹកដី ម្ចាស់ស្រុក បានរស់នៅក្រោមការ គ្រប់គ្រងរបស់ វៀតណាម៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>