Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឧកញ៉ា តាំង ផេងប៉ោ បដិសេធ ការបញ្ជាឲ្យអង្គរក្ស បាញ់សម្លាប់ អ្នកកាសែត

$
0
0

ភ្នំពេញ : ក្រោយពីមានការ ចុះផ្សាយ និងសេចក្តីរាយការណ៍មួយចំនួន ដោយលើកឡើងថា ឧកញ៉ា តាំង ផេងប៉ោ បញ្ជាឲ្យអង្គរក្ស បាញ់សម្លាប់អ្នកកាសែត ពេលចុះទៅយកព័ត៌មាននៃ ការបិទផ្លូវសាធារណ: ក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យនោះ ឧកញ៉ាប្រធានក្រុមហ៊ុន ផលិតកញ្ចក់ និងថ្នាំលាបផ្ទះ គ្រប់ប្រភេទនោះ បានចេញ មកបដិសេធចោលទាំងស្រុង។

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤នេះ លោកឧកញ៉ា តាំង ផេងប៉ោ បានចុះទៅ កន្លែងកើតហេតុម្តងទៀត ស្ថិរនៅភូមិទួលពង្រ ព្រមទាំងវត្តមានប្រជាពលរដ្ឋជាច្រើននាក់ នៅទីនោះ ហើយលោកឧកញ៉ាបានបកស្រាយ ថា គាត់មិនបានបញ្ជា ឲ្យអង្គរក្សបាញ់សម្លាប់អ្នក កាសែតទាំង២នាក់ ពេលចុះ ទៅយកព័ត៌មាននោះឡើយ គឺជាការចោទប្រកាន់ផ្តេស ផ្តាស់ និងគ្មានមូលដ្ឋានទាល់ តែសោះ ។

នៅចំពោះមុខក្រុមអ្នកកាសែត លោកឧកញ៉ា តាំង ផេងប៉ោ បាននិយាយថា ចំពោះព័ត៌មានចោទលោកបិទផ្លូវ សាធារណ:នោះ មិនមែន ជាការពិតឡើយ ពោលការ បិទផ្លូវគឺធ្វលឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងភូមិទួលពង្រ ជាពិសេសលោកមេភូមិផ្ទាល់ក្នុងគោលបំណង រារាំងមិនឲ្យ រថយន្តដឹកដី ធ្វើដំណើរឆ្លង កាត់ទីនោះបាន។

លោកឧកញ៉ា តាំង ផេងប៉ោ បានបន្តទៀតថា ការបិទផ្លូវ ទៀតសោត គ្រាន់តែយក បំពង់លូបិទមួយចំហៀងផ្លូវ ប៉ុណ្ណោះ ពោលរថយន្តគ្រួសារ និងដឹកទំនិញធុនតូច អាចធ្វើ ដំណើរបានទៅមក ពុំមានបញ្ហាអ្វីកើតឡើងនោះ ឡើយ ។

សូមបញ្ជាក់ថា រឿងរ៉ាវផ្ទុះ ជម្លោះជុំវិញ ការនាំឲ្យមាន ការបិទផ្លូវខាងលើនេះ បានកើតឡើង កាលពីវេលា ជាង ១២ថ្ងៃត្រង់ ទី១២ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រវាងលោក ឧកញ៉ា តាំង ផេងប៉ោ និងរថយន្តដឹកដី ឯកជន ពេលនោះអ្នកកាសែត ២នាក់ ម្នាក់នៅវេបសាយ CEN និងម្នាក់ ទៀត សហការី ស្ថានីយ៍ទូរទស្សន៍បាយ័ន លោក ប្រាក់ ដារាវុទ្ឋី បានចុះទៅយកព័ត៌មានពី ទិដ្ឋភាពនេះ ប៉ុន្តែ មិនបានទទួលរងការគំរាមបាញ់ ដែលបញ្ជាពីលោកឧកញ៉ា នោះឡើយ ។

លោកឧកញ៉ា តាំង ផេងប៉ោ បានបញ្ជាក់ត្រង់ចំណុចនេះថា នៅពេលដែលលោក និងប្រជាជន យកលូដាក់ពាំង ផ្លូវ ក៏ត្រូវបានភាគីរថយន្តដឹកដី យកគ្រឿងចក្រ មកឈូសឆាយ ក្បែរទីនោះ ដើម្បីឲ្យរថយន្តអាចធ្វើ ដំណើរ ។ ពេលយកគ្រឿង ចក្រមកឈូសឆាយ លោកឧកញ៉ា បានប្រាប់ឲ្យ ឈប់ ប៉ុន្តែខាងភាគីរថយន្ត ដឹកដី នៅតែ មិនស្តាប់ និងបន្តធ្វើសកម្មភាព ។ ក្រោយពីមិនឈប់ និងមិនស្តាប់លោកឧកញ៉ា បានប្រើពាក្យថា ប្រយ័ត្នបែកកង់ ពោលមិនបានប្រើពាក្យមកលើអ្នកកាសែតនោះឡើយ  ដូច្នេះជារឿងយល់ច្រឡំ ប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល មិនទាន់អាចសុំការ អត្ថាធិប្បាយពីអាជ្ញាធរមូលដ្ឋាន បាន នៅឡើយទេ ជុំវិញបញ្ហាទាំងនេះ ។

ដោយឡែកភាគីរថយន្តដឹកដី បាននិយាយថា ពួកគេមិន ដែលធ្វើការដឹកជញ្ជូនដីតាម ផ្លូវនេះឡើយពីមុនមក ពោលទើបតែនៅថ្ងៃកើត ហេតុនោះ ធ្វើដំណើរឆ្លងកាត់ ដោយសារតែជាផ្លូវវាង ។

លោកឧកញ៉ា តាំង ផេងប៉ោ បានប្រតិកម្មចំពោះរថយន្ត ដឹកដីឆ្លងកាត់ផ្លូវដី ព្រោះតែផ្លូវខាងលើនេះ លោក ជាអ្នកកសាង ជូនប្រជាពលរដ្ឋ សម្រាប់ការ ធ្វើដំណើរឆ្លងកាត់ ។ បើតាមប្រធានក្រុមហ៊ុន លក់កញ្ចក់ និង ផលិតថ្នាំលាប ដ៏ធំមួយនេះ បាននិយាយទៀត ប្រជាពលរដ្ឋ មានការគាំទ្រលោករហូតមានការស្នើសុំឲ្យយកលូ បិទផ្លូវ កុំឲ្យរថយន្តដឹកដីឆ្លងកាត់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>