Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចាប់ខ្លួនបុរស៤នាក់ ពាក់ព័ន្ធការប្រើ ហិង្សាដោយចេតនា នៅស្រុកស្ទឹងត្រង់

$
0
0

កំពង់ចាម៖ កម្លាំងនគរបាល ស្រុកស្ទឹងត្រង់ បានឃាត់ខ្លួន បុរស៤នាក់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ក្រោយពីបានស្រាវជ្រាវដឹងថា ជនសង្ស័យទាំង៤នាក់ ជាប់ពាក់ព័ន្ធក្នុងករណីប្រើហិង្សា ដោយចេតនាលើជនរងគ្រោះម្នាក់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ប្រព្រឹត្តនៅភូមិស្រែរំដួល ឃុំដងក្តា ស្រុកត្រង់ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន ទី១ឈ្មោះ គង់ ស្រួច អាយុ២៦ឆ្នាំ ទី២ ឈ្មោះ ហេន ហំ អាយុ២០ឆ្នាំ ទី៣ឈ្មោះ សាន់ និត អាយុ២៣ឆ្នាំ ទី៤ឈ្មោះ ឆាន់ ឆក អាយុ២១ឆ្នាំ អ្នកទាំង៤នាក់ មានទីលំនៅភូមិស្រែរំដួល ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ មន្ត្រីនគរបាល បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែកក្កដា វេលាម៉ោង៨យប់ មានការផឹកស៊ី នៅផ្ទះឈ្មោះ ពៅ គា ក្នុងភូមិកើតហេតុ ។

ពេលនោះជនរងគ្រោះ ឈ្មោះ ខៃ វី ភេទប្រុស អាយុ២៥ឆ្នាំ ក៏នៅផឹកស៊ីជាមួយ ក្រុមជនសង្ស័យដែរ ប៉ុន្តែក្រោយពេល ផឹកស្រាស្រវឹង ក៏កើតទំនាស់ពាក្សសំដី រវាងជន សង្ស័យ និងជនល្មើស រហូតឈានដល់ ក្រុមជនសង្ស័យ បានយកកាំបិត ចុងស្រួច ចាក់ទៅលើជនរងគ្រោះ បានបណ្តាលឲ្យ រងរបួសធ្លាយពោះវៀន ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។

ចំណែក ក្រុមជនល្មើស បានរត់គេចខ្លួន ក្រោយពេលកើតហេតុ ។ លុះរហូតដល់ថ្ងៃទី១២ ខែកក្កដា ទើបកម្លាំង នគរបាលនៃអធិកាដ្ឋាន ស្រុកស្ទឹងត្រង់ បានស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យបាន៤នាក់ ដែលមានឈ្មោះដូចខាងលើ កសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ចាម ចាត់ការទៅ តាមនិតិវិធី ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>