ភ្នំពេញ ៖ រហូតមកដល់វេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៤នេះ ប្រតិបត្ដិការ ចុះរាវរកសព ឧទ្ធម្ភាគចក្រ និងជនរងគ្រោះ បាននឹងកំពុង ដំណើរការយ៉ាងក្ដៅគគុក ពី សំណាក់កម្លាំង យោធានិងកម្លាំងសមត្ថកិច្ចជាច្រើននាក់ នៅក្នុងរណ្ដៅដីដ៏ធំល្វឹងល្វើយ តាមរយៈការ ប្រើប្រាស់អូរប័ ពោង និងឧបករណ៍ជំនួយ ជាច្រើនផ្សេងទៀត ។
យ៉ាងណាក៏ដោយ ប្រតិបត្ដិការនេះ កំពុងតែបន្ដមិនទាន់មានលទ្ធផលរាវរកឃើញ ជនរងគ្រោះនៅឡើយទេ ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាឱ្យរដ្ឋមន្ដ្រីក្រសួងធនធានទឹក លោកលឹម គានហោ ជួលបងប្អូនខ្មែរឥស្លាម និងទូក ដើម្បីចុះជួយរាវរកជនរងគ្រោះ ហើយនៅម៉ោងនេះ ទូកសង្គ្រោះមួយគ្រឿង របស់អង្គភាពង៧០ បានចេញប្រតិបត្ដិការ ស្វែងរក ។
ដោយឡែកនៅម៉ោងនេះដដែល នាយ ឧត្ដមសេនីយ៍ ទៀ បាញ់ បានអញ្ជើញចុះទៅ ពិនិត្យនិងជួយអន្ដរាគមន៍ដោយផ្ទាល់នៅកន្លែងកើតហេតុ ។