-អភិបាលខណ្ឌ ជ្រោយចង្វារ បានបញ្ជូន អ្នកជំនាញ អ្នកជំនាញ មុជទឹក១៥នាក់ ទៅ កាន់កន្លែងកើតហេតុ
ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដាក់បញ្ជាភ្លាមៗទៅកាន់រដ្ឋមន្ដ្រី ក្រសួងធនធានទឹក លោកលឹម គានហោ និង មន្ដ្រីពាក់ព័ន្ធទាំងអស់ បញ្ជូនអ្នកជំនាញ ខាងមុជទឹក ដើម្បីទៅជួយរាវរក សពឧទ្ធម្ភាគចក្រនិងជន រងគ្រោះទាំង៤នាក់ ដែលកំពុងបាត់ខ្លួន នៅក្នុងរណ្ដៅដ៏ធំខាងលើនេះ ។
ដោយឡែកអភិបាលខណ្ឌជ្រោយចង្វារ លោកឃ្លាំង ហួត ក្រោយពីទទួលបានបទបញ្ជាពី សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន បានដឹកនាំអ្នកជំនាញមុជទឹក ចំនួន១៥នាក់ ឆ្ពោះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីចូលរួមប្រតិបត្ដិការគ្រោះថ្នាក់ដ៏ធំមួយនេះ ។