ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី និងជាអនុប្រធាន ទីមួយគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះ មហន្តរាយ លោក ញឹម វណ្ណដា បានឲ្យដឹងថា យ៉ាងហោចណាស់មាន ស្រែប្រាំង ចំនួនជាងពីរម៉ឺន ហិកតាបានកំពុង ស្រែកឃ្លានទឹកយ៉ាងខ្លាំង នៅទូទាំងប្រទេស ដោយសារគ្មានទឹកភ្លៀង។
ថ្លែងក្នុងសន្និសីទមួយនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤នេះ នាទីស្តីការ គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះ មហន្តរាយ រាជធានីភ្នំពេញ លោក ញឹម វណ្ណដា បានថ្លែងថា ស្រែប្រាំងដែល ប្រឈមនឹង ការរាំងស្ងួតនោះ គឺភាគច្រើនស្រែប្រាំង ដោយសារតែគ្មាន ប្រព័ន្ធទឹក និងភ្លៀងគ្រប់គ្រាន់។
ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលអាស្រ័យដោយការ ធ្វើស្រែចំការនោះ បានភៀសខ្លួនទៅ ធ្វើការនៅប្រទេសថៃ និងរាជធានី ភ្នំពេញ បន្ទាប់ពីស្រែរបស់ ពួកគេងាប់អស់ដោយ គ្មានទឹកភ្លៀង និងប្រព័ន្ធទឹកគ្រប់គ្រាន់។ ជាក់ស្តែងប្រជាពលរដ្ឋ ដែលរស់នៅភូមិអង្គ្រង ដែលស្ថិតនៅឃុំជ្រៃ ស្រុក ម៉ោងឫស្សី ស្ទើរតែ ៨០ភាគរយ បានភៀសខ្លួន ទៅធ្វើការនៅប្រទសថៃ ដោយមូលហេតុការធ្វើស្រែ របស់ពួកគេមិនបាន ទទូលផល៕