កំពត ៖ លោកឧត្តមសេនីយ៍ត្រី ប៉ុល ខេមរា ឣនុប្រធាន នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ នៃឣគ្គស្នង ការដ្ឋាននគរបាល របស់ក្រសួងមហាផ្ទៃ ចុះសហការជាមួយ កម្លាំងការិយាល័យកណ្តាល នគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរង និងមានបញ្ជាផ្ទាល់ដោយលោក ខាន់ សុផល ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តកំពត បើកប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យរាល់បណ្តាហាង ប្រកបឣាជីវកម្មលក់-បញ្ចាំ នាព្រឹកថ្ងែទី១៦ ខែកក្កដា ឆ្នាំ២០១៤ តាមបណ្តាហាង ជុំវិញទីរួមខេត្តកំពតទាំងមូល ។
ក្នុងប្រតិបត្តិការ របស់សមត្ថកិច្ចខាងលើ នាវេលានេះ បាន និងកំពុងដំណើរការជាបណ្តើរៗហើយឈាន ទៅរុករកឃើញមានបទល្មើសពាក់ព័ន្ធនឹងម៉ូតូមួយចំនួនខ្លះៗហើយផងដែរ ។ ដោយឡែក ចំពោះបណ្តា សមត្ថកិច្ច ដែលចុះប្រតិបត្តិការនាពេលនេះ មិនទាន់បានបង្ហើបឣំពីលទ្ធផលពាក់ព័ន្ធ និងការងារនេះនៅ ឡើយទេ ៕