ប៉េកាំង ៖ នៅថ្ងៃអង្គារ នេះប្រទេសចិន បានសម្តែង ការអបអរ សាទរ ចំពោះដំណើរ ការឆ្លង កាត់ដំណោះ ស្រាយមួយ ដោយ ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិ លើបញ្ហាក្នុង ប្រទេសស៊ីរី និងបានជំរុញ ឲ្យគ្រប់ភាគីទាំងអស់ អនុវត្តន៍ ដំណោះស្រាយនេះ ជាមួយនឹង សកម្មភាព ដ៏រឹងមាំផងដែរ។
ទីភ្នាក់ងារសារព័ត៌ាមានចិន ស៊ិនហួ ចេញផ្សាយថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០១៤ នេះដោយ យោង តាមសម្ដី របស់អ្នកពាក្យក្រសួង ការបរទេសចិនលោក ហុង ឡៃ ថា ចំពោះដំណោះ ស្រាយ លេខ ២១៦៥ នេះ គឺ “យើងស្វាគមន៍ចំពោះក្រុមប្រឹក្សាសន្ដិសុខ សម្រាប់ការបោះឆ្នោត រកដំណោះស្រាយ ហើយ ប្រទេស ចិន តែងតែមានទំនួលខុសត្រូវ និងភាពច្នៃប្រឌិតនៅក្នុង កិច្ចប្រឹក្សា និងជំរុញយ៉ាងសកម្ម ដល់ គ្រប់ភាគី ដើម្បីឈានទៅដល់ការមូលមតិគ្នាមួយដូច្នេះ។ ប្រទេសចិន បានភ្ជាប់សារៈសំខាន់ខ្ពស់ទៅនឹង ការបន្ធូរបន្ថយ ស្ថានភាពមនុស្សធម៌ នៅស៊ីរី ជាមួយនឹងសកម្មភាពអនុវត្តន៍ផ្ទាល់ និងការរៀបចំជំនួយ ផ្ទាល់ខ្លួន។
ដំណោះស្រាយនេះ បានទទួលការឧបតម្ថដោយតំណាងប្រទេសអូស្រ្តាលី លោក ច័រឌេន និងលួហ្សេមប៊ឺជ ត្រូវបានបោះឆ្នោតឯកច្ឆ័ន្ទ តាមរយៈការ បោះឆ្នោតដោយក្រុមប្រឹក្សាចំនួន ១៥ ដែលត្រូវបានលើកឡើង ជាយូរណាស់ មកហើយ ស្តីអំពីរបៀបនៃការបញ្ចប់ជម្លោះនេះ។ លោក ហុង បាន និយាយថា “នេះជាការ បង្ហាញពីការ ប្ដេជ្ញា និងសកម្មភាពនៃសហគមន៍ អន្ដរជាតិ ដើម្បីកាត់បន្ថយវវិបត្តិមនុស្សធម៌នៅស៊ីរី”។
យោងតាមប្រភពពីអ្នកនាំពាក្យ បានឲ្យដឹងថា ដំណោះស្រាយនេះទាមទារឲ្យគ្រប់ភាគី ទាំងអស់នៅក្នុង ប្រទេសស៊ីរី ត្រូវទទួលការសម្របសម្រួល ពីយូអិន និងជំនួយមនុស្សធម៌ ផ្សេងទៀត ហើយសហគមន៍ អន្ដរជាតិ គួរធានាឲ្យបាននូវប្រតិបត្តិការគឺសម្រាប់ផ្ដល់ ជំនួយ សង្គ្រោះមនុស្សធម៌ បន្ទាន់ និងអនុវត្តន៍ វាឲ្យមានភាព ប្រសើរឡើង និងហ្មត់ចត់បំផុត។
លោក ហុង បាននិយាយថា នៅក្នុងនោះដែរវាក៏បានទាមទារឲ្យបណ្ដាអង្គការមនុស្សធម៌នានា រួមបញ្ចូល ទាំងយូអិន ឲ្យគោរពអធិបតេយ្យភាព របស់ប្រទេសស៊ីរី ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ហើយក៏ មានការយល់ដឹង និងការគាំទ្ររបស់ប្រទេស នេះខណៈដែលអង្គារ ទាំងនោះកំពុងផ្តល់ជំនួយ មនុស្សធម៌។
លោក បានបន្ដទៀតថា “យើងសង្ឃឹមថា គ្រប់ភាគីទាំងអស់នៅស៊ីរី នឹងសហការគ្នាយ៉ាងជិត ស្និទ្ធ ជាមួយ នឹងបណ្ដាអង្គការមនុស្សធម៌នានា និងអនុវត្តន៍ដំណោះស្រាយនេះ ដូចដែល ដំណោះស្រាយលេខ ២១៣៩ ចង់ឲ្យមានសកម្មភាពរឹងមាំដូចនោះដែរ ៕