Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាជនប៉ាគីស្ថាន នាំគ្នាតវ៉ាប្រឆំាង ប្រតិបត្តិការយោធា អ៊ីស្រាអែល នៅហ្គាសា

$
0
0

អ៊ីស្លាម៉ាបាដ៖ ប្រជាជនប៉ាគីស្ថានជាច្រើននាក់ បាននាំគ្នាស្រែកពាក្យស្លោក អំឡុងពេលតវ៉ាប្រឆំាង នឹងប្រតិបត្តិការយោធារបស់ប្រទេស អ៊ីស្រាអែល នៅតំបន់ ហ្គាសាស្ទ្រីព ភាគខាងកើតទីក្រុង ឡាហ័រ ប្រទេស ប៉ាគីស្ថាន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០១៤ថា ជម្លោះដែលឈានទៅដល់ការបាញ់ផ្លោងដាក់គ្នា  រវាងយោធា អ៊ីស្រាអែល និងប៉ាឡេស្ទីននេះ បានបណ្តាលឲ្យមនុស្សស្លាប់រហូតដល់ជិត ២០០នាក់ ក្នុងនោះមានស្រ្តី និងកូនក្មេងផងដែរ។

ដោយឡែកប្រជាជនរបស់ប្រទេស ហ្ស៊កដានី ជាច្រើនរយនាក់ ក៏បាននាំគ្នាមកកាន់ដងផ្លូវ នៅថ្ងៃពុធនេះ ដោយបានស្រែកថ្កោលទោស នៃការ ឈ្លានពានពីសំណាក់អ៊ីស្រាអែលមកលើតំបន់ ហ្គាសាស្ទ្រីព។

ចំណែកនៅទីក្រុង អាំម៉ាន់ ជិតសា្ថនទូតអ៊ីស្រាអែល ក្រុមបាតុករជាច្រើននាក់ បានអំពាវនាវឲ្យបណ្តេញអគ្គរដ្ឋទូតអ៊ីស្រាអែល ចេញពីប្រទេសឲ្យ បានឆាប់រហ័ស ហើយពួកគេក៏បានជំរុញឲ្យរដ្ឋាភិបាល ដកអគ្គរដ្ឋទូតហ៊្សកដានី ចេញពីទីក្រុង តែលអាវីវវិញផងដែរ។ នៅក្នុងជម្លោះនេះ បានធ្វើឲ្យប្រទេសអេហ្ស៊ីប ចេញពីអំពាវនាវឲ្យមានការឈប់បាញ់គ្នា ហើយក៏ទទួលបានការយល់ព្រមពីអ៊ីស្រាអែលផងដែរ ខណៈប៉ាឡេស្ទីន បដិសេធ ដោយអះអាងថា «នឹងត្រូវធ្វើបន្តទៅទៀត រហូតដល់ការទាមទារ របស់ប្រជាជនរបស់យើងបានសម្រេច ហើយការឈប់បាញ់គ្នា ដោយ ឯកតោភាគីណាមួយរបស់អ៊ីស្រាអែល វាគ្មាតម្លៃអ្វីសម្រាប់បញ្ហាឧក្រិដ្ឋកម្មដ៏ធំ និងជាមហន្តរាយដល់ស្ថានការណ៍ មនុស្សជាតិនេះនោះទេ»។

សូមបញ្ជាក់ផងដែរថា ហិង្សានៅតំបន់ហ្គាសា ដែលបានផ្ទុះឡើងជាង ១សប្តាហ៍មកនេះ បានបណ្តាលឲ្យជន ស៊ីវិល ប៉ាឡេស្ទីន ១៧៤នាក់ស្លាប់ និងជាង ១.២០០នាក់ទៀត រងរបួសធ្ងន់ និងស្រាល។ ប្រទេសអ៊ីស្រាអែល បានបញ្ជាក់ហើយបញ្ជាក់ទៀតថា នេះជាប្រតិបត្តិការការពារខ្លួន ពីការ វាយប្រហាររបស់ក្រុមហាម៉ាស់ មកលើទឹកដីតាមបណ្តោយព្រំដែនរបស់ខ្លួន៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>