សេអ៊ូល៖ កិច្ចពិភាក្សាការងាររវាងប្រទេសកូរ៉េទាំងពីរ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្ដើម ដើម្បីពិភាក្សា គ្នាពីវត្តមាននៃ ការចូលរួមរបស់ កូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី ដែលរៀបចំធ្វើ ជាម្ចាស់ផ្ទះដោយ ប្រទេសកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នេះដោយយោង តាមគណៈ កម្មការរៀបចំកម្មវិធីកីឡាអាស៊ី ឲ្យដឹងថា សមាជិក គណៈប្រតិភូ ចំនួន ៣ រូប មកពី ប្រទេសកូរ៉េទាំងពីរ បានបើកកិច្ច ប្រជុំនៅម៉ោង១០ ព្រឹកនេះដូចដែល គម្រោងបានរៀប ចំឡើង។ នេះជាកិច្ចប្រជុំ អន្ដរកូរ៉េលើកដំបូង សម្រាប់ ព្រឹត្តិការណ៍កីឡា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៨ មកម្លេះ នៅ ពេលដែលប្រទេសកូរ៉េ ទាំងពីរបាន ពិភាក្សាគ្នា ពីការចូលរួមមួយ សម្រាប់ ព្រឹត្តិការណ៍ កីឡាអូឡាំពិក (ស៊ីហ្គេម) ឆ្នាំ ២០០៨ នៅក្នុងទីក្រុងប៉េកាំង។ ទីក្រុងព្យុងយ៉ាង បាននិយាយកាលពី ចុងខែឧសភាថា ខ្លួននឹងបញ្ជូនអត្តពលិក និងគ្រូបង្វិក ចំនួន ១៥០ នាក់ ទៅកាន់ព្រឹត្តិការណ៍ កីឡាអាស៊ី ដែល រៀបចំឡើងជាម្ចាស់ផ្ទះ ដោយកូរ៉េខាងត្បូង នៅក្នុងទីក្រុង ផត ចាប់ពីថ្ងៃទី១៩ សីហា ដល់ថ្ងៃទី០៤ ខែតុលា។
នៅក្នុងកិច្ចប្រជុំនេះដែរភាគីទាំងពីររំពឹងថា នឹងធ្វើការពិភាក្សា លើបញ្ហាមួយចំនួន រួមបញ្ចូល ទាំងដឹកជញ្ជូនគណៈប្រតិភូ កីឡាកូរ៉េខាងជើង ដែលត្រូវបានប៉ាន់ ប្រមាណថាមានចំនួន ពី ៤០០ ទៅ៦០០ នាក់ និងការចំណាយ ចាំបាច់របស់គណៈប្រតិភូ ក្នុងការស្នាក់នៅទីនោះ។ ក្រុមអ្នកចចារមកពី ភាគីកូរ៉េទាំងពីរ ប្រហែលជា អាចនឹង ពិភាក្សាគ្នា ថាតើនឹងបង្កើតក្រុម កីឡារួមមួយ សម្រាប់ព្រឹត្តិការណ៍កីឡា ឫក៏យ៉ាងណា ឫក៏ការចូលរួម ប្រកួតរួមគ្នាដើម្បីបើក កម្មវិធី និងបង្កើតការ ចូលរួមក្រុម រីករាយមួយ។
ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម នឹងជាលើកទី៣ ដែលនឹងធ្វើជា ម្ចាស់ផ្ទះដោយកូរ៉េខាងត្បូងឆ្នាំ ១៩៨៦ ការប្រកួតនៅក្នុងទីក្រុងសេអ៊ូល និង២០០២ នៅក្នុងប៊ូសាន។ ប្រទេសកូរ៉េខាងជើង បានចូលរួមកម្មវិធី កីឡា នៅក្នុងឆ្នាំ២០០២ ក៏ប៉ុន្ដែមិនបានចូលរួមនៅក្នុងឆ្នាំ១៩៨៦ ដែលជាព្រឹត្តិការណ៍ កីឡាចំរុះនោះទេ៕