Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត ខេត្តកែប ក្នុងឆមាសទី១ ឆ្នាំ២០១៤ មានការកើនឡើង ធៀបនឹងឆមាសទី១ ឆ្នាំ២០១៣

$
0
0

កែប៖ ឆមាសទី១ ឆ្នាំ២០១៤ ភ្ញៀវជាតិ និងឣន្តរជាតិ មកទេសចរក្នុងខេត្តកែប មានការកើនឡើង បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៣។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិល ដឹងតាមទូរស័ព្ទ នៅវេលាម៉ោង១០និង១០នាទី ព្រឹក ថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៤នេះថា៖ ក្នុងឆមាសទី១ ឆ្នាំ២០១៤ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា  ក្នុងខេត្តកែប ទទួលបាន ភ្ញៀវ ទេសចរជាតិ និងឣន្តរជាតិ ចូលទស្សនាកម្សាន្ត មានចំនួនសរុបប្រមាណ ៤៧៥២៨៨នាក់ ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤៥១៣២០នាក់ និងភ្ញៀវឣន្តរជាតិមានចំនួន ២៨៦៦៨នាក់។ បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៣  ភ្ញៀវទេសចរជាតិ និងឣន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០១៤ មានការកើនឡើង សរុប៤២,២៩%  ភ្ញៀវជាតិបានកើនឡើង ៤៨,៥៣%  និងភ្ញៀវឣន្តរជាតិ កើនឡើង ១,៦៥%។

លោក សោម ចិន្តា បន្តឲ្យដឹងទៀតថា  មូលហេតុដែលនាំឲ្យភ្ញៀវទេសចរ មកកម្សាន្តលេងក្នុងទឹកដីខេត្តកែប មានការកើនឡើងនោះ គឺដោយសារ ទី១:ធានានូវសន្តិសុខ និងសណ្តាប់ធ្នាប់បានល្ឣ,ទី២:ក្នុងឆ្នាំ២០១៤នេះ ខេត្តកែបបានកែលម្អ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងខេត្តបានល្ឣ ដែល ភ្ញៀវទេសចរមើលទៅគួរឲ្យចាប់ឣារម្មណ៍ ជាងនេះទៅទៀតមានផ្លូវល្ឣ តភ្ជាប់ពីភ្នំពេញ មកកាន់ខេត្តកែប,ទី៣:ខេត្តបានកែលម្អ នូវហេដ្ឋារចនាសម្ព័ន្ធ ទេសភាពគួរឲ្យគយគន់ និងចាប់ឣារម្មណ៍ ដូចជា៖សួនច្បារ,កែលម្អភ្លើងបំភ្លឺតាមបណ្តាផ្លូវនានា  និងក្នុងខេត្តមានការដាំកូនឈើ តាមបណ្តាផ្លូវស្រស់ បំព្រង។ ក្រៅពីនេះ ខេត្តមានការពង្រីកនូវសេវាបំរើល្ឣ និងពង្រីកគុណភាពលើសេវាហូបចុក  និងតាមបណ្តាកន្លែងកម្សាន្ត មានឣនាម័យ និង បរិស្ថានល្ឣស្អាត។ ដោយឡែកតាមកោះកម្សាន្តក៏ត្រូវបានកែលម្អដូចគ្នាដែរ។

គួរបញ្ជាក់ផងដែរថា ខេត្តកែប ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នៅទូទាំងប្រទេសកន្លងមក ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីខេត្ត សៀមរាបលេខ២ និងខេត្តបាត់ដំបងលេខ១៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles