Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រកាស​ ផ្លាស់ប្តូរ ប្រធានផ្សារ ច្បារអំពៅ

$
0
0

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ នៅសាលាខណ្ឌច្បារអំពៅ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច ប្រធានគណ:កម្មការគ្រប់គ្រង ផ្សារអំពៅ ក្រោមវត្តមាន លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំង អភិបាលរងខណ្ឌ ចៅសង្កាត់ មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

លោក ញាណ ច័ន្ទសោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានអានដីកា ស្តីពីប្រកាសផ្ទេរភារកិច្ច លោក គង់ ធែល ពីប្រធានផ្សារជម្ពូវ័ន្ត មកធ្វើជាប្រធាន គណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ ជំនួសលោក ហ៊ួយ វិរ: ដែលត្រូវផ្ទេរភារកិច្ច ទៅធ្វើជានាយករងរដ្ឋបាល សាលាខណ្ឌមានជ័យ ។

មានប្រសាសន៍នាឱកាសនោះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ផ្សារច្បារអំពៅចាប់តាំងពីក្តោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០១៤នេះ បានធ្វើការដោះដូរប្រធានផ្សារចំនួន៤នាក់មកហើយ បូករួមទាំងលោក គង់ ធែល ដែលបានប្រកាសថ្ងៃនេះ ។ ចៅហ្វាយ ខណ្ឌច្បារអំពៅ បានក្រើនរំលឹកដល់ប្រធានផ្សារច្បារអំពៅថ្មី ឱ្យបន្តនិរន្តភាពក្នុងការបំពេញការងារ រៀបចំកែលម្អសោភ័ណភាព សណ្តាប់ធ្នាប់ផ្សារ សន្តិសុខ ឱ្យស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពោលគឺគ្មានអំពើចោរកម្ម លួច ឆក់ ប្លន់ នៅក្នុងទីផ្សារ ដើម្បីការពារសុវត្ថិភាព ជូនដល់អ្នកលក់ អ្នកទិញ ។

ជាមួយគ្នានេះ អភិបាលខណ្ឌបានលើកឡើងជាចំហ នៅក្នុងពិធីនេះថា រាល់ផ្លូវថ្នល់ ទាំងឡាយនៅជុំវិញផ្សារ គឺសម្រាប់មធ្យោបាយធ្វើដំណើរ  ពេល បងប្អូនចូលទិញ ឥវ៉ាន់ ឬទំនិញនៅក្នុងផ្សារ ។ ប៉ុន្តែតាមការពិនិត្យជាក់ស្តែង ផ្លូវថ្នល់នៅជុំវិញផ្សារ បន្លែច្បារអំពៅ (ផ្សារក្រោម) ត្រូវបានប្រធាន ផ្សារយកមកធ្វើអាជីវកម្ម លក់ដូរឥវ៉ាន់ ដាក់តាំងទំនិញហូរហៀរពាសពេញលើផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ ។ ដូចនេះស្នើ ប្រធានផ្សារទើបឡើងថ្មី ត្រូវធ្វើការកែលំអរ ដោយមិនត្រូវយកផ្លូវថ្នល់ ធ្វើអាជីវកម្មឡើយ ចៀសវាងការរិះគន់ពីមហាជន ។

លោកអភិបាលខណ្ឌ បានបន្តទៀតថា ជារួមអាជ្ញាធរខណ្ឌ មានគម្រោងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្សារទាំងអស់ ក្នុងខណ្ឌច្បារអំពៅ ដូចជា ផ្សារព្រែកឯង លក់ដូរលើចិញ្ចើមថ្នល់ ផ្សារចាមនៅព្រែកប្រា ផ្សារបន្លែ ច្បារអំពៅ ។ល។  លោកបានលើក ឡើងថា ផ្សារគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ ទាំងអ្នកលក់ និងអ្នកទិញ ប៉ុន្តែគ្មានការប្រមូលផ្តុំចោរទេ ។ល។ លោកសង្កត់ធ្ងន់ថា នៅទីផ្សារលៃលកធ្វើយ៉ាងណា ឱ្យលុបបំបាត់នូវចោរកម្ម ដូចជា ចោរឆក់ វះហោប៉ៅ និងចោរប្លន់ ។

លោក អ៊ាង ស៊ីផាន បានលើកឡើង ស្នើទៅប្រធានផ្សារ ឱ្យពិនិត្យអ្នករកស៊ីនៅក្នុងផ្សារ អ្នកផ្ញើកង់ ម៉ូតូ រថយន្ត និងអ្នកលក់ដូរកំប៉ិកកំប៉ុក ហាមយក លើសពីសៀវភៅបន្ទុក ដែលសាលាក្រុងបានកំណត់ ។ បើសិនជាមានករណី យកលុយលើសពីសៀវភៅ អាជ្ញាធរខណ្ឌនឹងចាត់វិធានការ  កសាង សំណុំរឿងបញ្ជូនទៅសាលាក្រុង តាមផ្លូវច្បាប់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>