ឆាងសា៖ យ៉ាងហោចណាស់ មនុស្ស ៣៨នាក់ត្រូវអាជ្ញាធរអះអាងថា ស្លាប់ និង ៥នាក់ផ្សេង ទៀតរងរបួសជាទម្ងន់ បន្ទាប់ពី រថយន្តចំនួន ២គ្រឿង ចូលរួមក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ បានផ្ទុះឆេះ និង រាលដាល ដល់រថយន្តផ្សេងៗទៀត ស្ថិតនៅខេត្ត ភាគកណ្តាលប្រទេសចិន កាលពីពេលទៀបភ្លឺថ្ងៃសៅរ៍ នេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា នេះថា គ្រោះថ្នាក់បាន កើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ស្ថិតនៅតាមវិធីនៃតំបន់ហ៊ូគូ (ផ្លូវពីស៊ៀងហៃ ទៅគុណមីង) ក្នុងខេត្តហួណាន ដែលរថយន្តដឹកទំនិញ មួយគ្រឿង បានកំពប់វត្ថុរាវម្យ៉ាង ទំនងជាអាល់កុល ទៅលើរថយន្តក្រុងដឹកអ្នកដំណើរ ៥២នាក់ផ្សេងទៀត រួចក៏បណ្តាល ឲ្យផ្ទុះឆេះ ទាំងអស់គ្នាតែម្តង។
បើតាមមន្ត្រីប៉ូលិស នៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត ៥គ្រឿង ត្រូវបានឆេះខ្ទេចនៅនឹងកន្លែងកើតហេតុ ហើយអ្នក បើកបរនៃរថយន្តបង្កហេតុទាំងពីរ ក៏បានស្លាប់ក្នុងអណ្តាតភ្លើង គ្រានោះផងដែរ។ ចំពោះមនុស្សរងរបួសមួយចំនួននោះ ត្រូវ បានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ កំពុងត្រូវបានប៉ូលិស ធ្វើការស៊ើបអង្កេតបន្តទៀត៕