កំពង់ចាម : កម្លាំងនគរបាល ទាំងនៅស្នងការដ្ឋានខេត្ត និងនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្ត បានធ្វើការហ្វឹក ហាត់ក្បួនយុទ្ឋវិធី ដើម្បីត្រៀម ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាជននៅទូទាំងខេត្តចាម ក៏ដូចជាការចូលរួមទប់ស្កាត់បទល្មើសនានាផងដែរ ។
ពិធីហ្វឹកហាត់កម្លាំង ដើម្បីត្រៀម និងពង្រឹងបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ខាង លើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោម វត្តមាន និងដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន និងមានការចូលរួម ពីថ្នាក់ស្នងការរង នាយការិយាល័យ និងថ្នាក់ដឹក នាំនគរបាលមួយចំនួនទៀត ។
ស្នងការនគរបាលខេត្តកំពង់ ចាម លោក បែន រ័ត្ន បានមានប្រសាសន៍ថា ដើម្បីពង្រឹងកិច្ចសហការ ការពារសន្តិសុខ ធានាសុវត្ថិភាព សណ្តាប់ ធ្នាប់សង្គម នៅទូទាំងខេត្តកំពង់ចាម លោកបានដឹកនាំ កម្លាំងនគរ បាលធ្វើការហ្វឹកហាត់ក្បួន យុទ្ឋវិធី នៅនឹងកន្លែង ព្រមទាំងត្រៀមកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ។ លោកឧត្តមសេនីយ៍ស្នងការ បាបបញ្ជាក់ទៀតថា កម្លាំងនគរបាល ដែលចូលរួមធ្វើការហ្ចឹកហាត់នេះ មានចំនួន ១៨០នាក់ ដោយឡែកនៅតាមបណ្តា ក្រុង ស្រុក ក៏ធ្វើការហ្វឹកហាត់ និងត្រៀមការពារដូចគ្នានេះ ដែរ ដោយតាមក្រុងស្រុកនីមួយៗមានកម្លាំង ៣០នាក់ ។
លោកស្នងការបានបញ្ជាក់ថា ការហ្វឹកហាត់ខាងលើនេះ ក្រៅពីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ គឺដើម្បីត្រៀមលក្ខណៈ ជួយប្រជា ពលរដ្ឋ នៅក្នុងគ្រោះមហន្តរាយផ្សេង ដូចជាគ្រោះទឹកជំនន់ជាដើម ។
មន្ត្រីនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ចំពោះការហ្វឹក ហាត់ខាងលើនេះ លោកស្នងការ បែន រ័ត្ន បានផ្គត់ផ្គង់ការហូបចុក និងរៀបចំកន្លែង ស្នាក់នៅយ៉ាងសមរម្យជាទីបំផុត ជូនដល់កម្លាំងនគរបាល ដែលជាសិក្ខាកាមទាំងនេះ ៕