Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ហ្សាការីយ៉ា អាដាម និង លោក សែម សុខា ចុះចែកអំណោយរ៉ាម៉ាឌន ដល់ពលរដ្ឋខ្មែរ ឥស្លាម ក្រីក្រ នៅវិហារធំ

$
0
0

ភ្នំពេញ ៖ នៅវិហារធំឥស្លាមគីឡូម៉ែត្រលេខ ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពិធី ចែកអំណោយរ៉ាម៉ាឌន ដល់ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ៥០០ គ្រួសារ ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ នេះ ក្រោមអធិបតីភាព លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ លោក អូស្មាន់ ហាសាន់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាល អង្គការឥស្លាមអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកអគ្គរាជទូតប្រទេសទួរគី, អស់លោក លោកស្រី និង បង ប្អូនខ្មែរឥស្លាមយ៉ាងច្រើនកុះករផងដែរ ។

លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាល អង្គការឥស្លាម អភិវឌ្ឍន៍ជនបទ ( ILDO ) ប្រចាំខេត្តបាត់ដំបង មានប្រសាសន៍ថា អង្គការ ILDO បានធ្វើសកម្មភាព និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើនតាំងពីឆ្នាំ ១៩៩៣ មកម៉្លេះ ដែលក្នុងនោះរួមមានៈ កម្មវិធី ធនាគារសត្វ(ខ្ចីប្រាក់ ឬផ្តល់ សត្វគោ ក្របីឲ្យចិញ្ចឹម) ផ្សព្វផ្សាយអប់រំសិទ្ធិមនុស្ស អំពីសុខភាព ជំនួយ មនុស្សធម៌ អភិបាលកិច្ចល្អ កម្មវិធីលើកកម្ពស់ជីវភាពជនពិការ និងកម្មវិធីបញ្រ្ជាបស្រ្តី និងកុមារ ពិការ តាមសហគមន៍ ។ 

លោកបានគូសបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំក្នុងខែរ៉ាម៉ាឌន ប្រជាពលរដ្ឋមុស្លីមទូទាំងពិភពលោក ត្រូវ មានកាតព្វកិច្ចបំពេញសីលអំណត់ បួស នៅពេលថ្ងៃ ដូចជាអត់ទទួលទានអាហារ ភេសជ្ជៈ និងជៀស វាងឲ្យឆ្ងាយ ពីអំពើអបាយមុខផ្សេងៗ ក្នុងគោលបំណងរៀបចំខ្លួនឲ្យក្លាយជាជនមុស្លីម ដែលមានជំនឿ ពិតប្រាកដ គោរពព្រះអល់ឡោះ និងបណ្តុះបណ្តាលទឹកចិត្តអាណិតស្រលាញ់គ្នាទៅវិញទៅមក ចេះ ជួយដល់ជនក្រីក្រ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការឥស្លាមអភិវឌ្ឍន៍ជនបទ និងអង្គការមនុស្សធម៌ ជា ច្រើនទៀត ដែលបានខិតខំសហការគ្នា សម្រេចបាននូវសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់ ដែលនេះ បង្ហាញពីចែករំលែកគ្នាទៅវិញទៅមក និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តចតុ កោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកបានបន្តទៀតថា ការបួសដែលមានរយៈពេលមួយខែ ជា រៀងរាល់ឆ្នាំ គឺជាកាតព្វកិច្ចទី ៤ របស់សាសនាឥស្លាម ដោយសារបួសជួយលាងជម្រះអំពើបាប ការ ពារខ្លួនពីកិលេសតណ្ហា ជារនាំងការពារភ្លើងនរក នឹងនាំយើងទៅកាន់ឋានសួគ៌ ។ លើសពីនេះ បង ប្អូនឥស្លាមនៅកម្ពុជា រស់នៅយ៉ាងមានសុភមង្គល និងសុខដុមជាមួយបងប្អូនកម្ពុជា ដែលសបញ្ជាក់ឲ្យ ឃើញថា ទាំងខ្មែរកាន់សាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាដទៃទៀត ជាជនស្លូតត្រង់ ស្រឡាញ់សន្តិភាព ។

ជាទីបញ្ចប់ លោកគណៈអធិបតី បានអញ្ជើញចែកអំណោយ ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ ចំនួន ៥០០ គ្រួសារ ដោយមួយគ្រួសារៗ ទទួលបាន អង្ករ ១៥ គ.ក្រ, ស្ករស ២ គ.ក្រ, តំណាប់ល្មើ ១ គ.ក្រ, មី ២៥ កញ្ចប់ និងថវិកា ១ម៉ឺនរៀល និងថវិកាសម្រាប់ស្រាយបួសចំនួន ៨០០ នាក់ ដល់គណៈ កម្មាការវិហារ សរុបប្រមាណ ៧០លានរៀលផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>