ភ្នំពេញ : និស្សិត សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ដែលជាសាកលវិទ្យាល័យ ស្តង់ដារបែបអាម៉េរិកតែមួយ គត់នៅកម្ពុជានោះ តែងតែទទួលបានចំណេះដឹងបន្ថែម ស្តីអំពីនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនង ការទូតពីវាគ្មិន និង អ្នកមាន បទពិសោធន៍ ទាំងជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ដែលថ្នាក់ដឹកនាំសាកលវិទ្យាល័យបានរៀបចំឡើង ជូនដល់ និស្សិតរបស់ខ្លួន ។ ក្នុងនោះក៏មាននិស្សិត ដែលបានសិក្សានៅសាកលវិទ្យាល័យល្បីៗ ឯបរទេស ទាំងនៅអាម៉េរិកផង ដែរនោះ មកធ្វើបទបង្ហាញអំពីការសិក្សា និងរបៀបសិក្សារបស់ ពួកគេរហូតបានជោគជ័យ ជូនដល់និស្សិតសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ដើម្បីទទួលបានចំណេះដឹង បន្ថែមធ្វើជាមូលដ្ឋាន ក្នុងការសិក្សារបស់ខ្លួន ។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៤ ប្រធានសភាពាណិជ្ជកម្ម របស់ស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា និង ប្រធាន ផ្នែកគ្រប់គ្រងធនធានមនុស្ស នៃទីភ្នាក់ងារផ្តល់ការងារ ទៅធ្វើបទបង្ហាញលើចំណេះដឹង ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ជូនដល់និស្សិតសាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP ដើម្បីមានមូលដ្ឋាន ក៏ដូចជាស្វែងយល់បន្ថែម សម្រាប់ដំណើរផ្លូវ នៃការសិក្សារបស់ពួកគេ នាពេលបច្ចុប្បន្ននេះ ។
អ្នកនាំពាក្យសាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP លោក គ្រីស ខេមប៊ែល កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ បានមានប្រសាសន៍ថា ការធ្វើបទបង្ហាញ ស្តីអំពីបទពិសោធន៍ និងចំណេះដឹងលើជំនាញសេដ្ឋកិច្ច របស់វាគ្មិនទាំង២រូប ខាង លើនេះ ពិតជាមានសារសំខាន់ ចំពោះនិស្សិតសាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP ដើម្បីទទួលធ្វើជាមូល ដ្ឋានគ្រឹះ មុន នឹងឈានទៅដល់ ការបញ្ចប់នៃការសិក្សារបស់ខ្លួន នាពេលខាងមុខ ហើយនៅពេលទៅបំពេញការងារអ្វីមួយ វាពិតជា ឆ្លើយតបនូវផល ដែលទទួលបានពីគុណតម្លៃ នៃគុណភាព នៃការសិក្សានោះ ។
អ្នកនាំពាក្យរូបនេះ បានអះអាងថា ថ្នាក់ដឹកនាំ សាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP នឹងបន្តរៀបចំ អញ្ជើញវាគ្មិន សំខាន់ៗ ក៏ដូចជាអ្នកបទពិសោធន៍ អោយមកធ្វើបទបង្ហាញ ស្តីអំពីចំណេះដឹង ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងការទូត ព្រមទាំងអ្នកឆ្លងកាត់បទ ពិសោធន៍សិក្សានៅសាកល វិទ្យាល័យល្បីៗឯបរទេស ។
ជាការឆ្លើយតបនិស្សិត សាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP បានបង្ហាញការពេញ ចិត្តយ៉ាងខ្លាំង ចំពោះកម្មវិធី មួយនេះ របស់ថ្នាក់ដឹកនាំ សាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP ដែលជំរុញអោយពួក គេទទួលបានចំណេះ ខាង ក្រៅបន្ថែម ក៏ដូចជាបទពិសោធន៍ របស់រាមច្បង ដែលឆ្លងកាត់ មុនៗ ៕