ម៉ានីលា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួដែល បានចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ នៃព្យុះទីហ្វុង Rammasun (ឈ្មោះក្នុងស្រុក glenda) ក្នុងប្រទេសហ្វីលីពីន បានកើនឡើងទៅ ដល់៩៤នាក់នាថ្ងៃអាទិត្យ នេះបើយោងតាមក្រុម ប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រង ហានិភ័យជាតិ ហ្វីលីពីន(NDRRMC)។
មនុស្សចំនួន ៣១៧ នាក់ត្រូវបានរងរបួសនិង៦នាក់ផ្សេងទៀត ត្រូវបានបាត់ខ្លួន នេះបើយោងតាមទីភ្នាក់ងារ ផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយរដ្ឋនៅថ្ងៃអាទិត្យ។
មានមនុស្ស ១,៦ លាននាក់ បានរងផលប៉ះពាល់ ដែលមានចំនួនមនុស្ស ៥១៨. ៧៦៤ ស្នាក់នៅក្នុង មជ្ឈមណ្ឌលជម្លៀស ចំនួន ១.២៦៤ កន្លែង ។
បើយោងក្រុម ប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រង ហានិភ័យជាតិហ្វីលីពីន(NDRRMC) បានឲ្យដឹងថាតម្លៃនៃការខូចខាតនេះ ត្រូវបានប៉ាន់ប្រមាណថាមាន ៧.៣ ពាន់លានប៉េសូ (ប្រមាណ ១៦៧.៦ លានដុល្លារ អាមេរិក) ៕