ភ្នំពេញៈ ដើម្បីរៀបចំ បញ្ជីពន្ធដារប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារគ្រប់ប្រភេទ ឲ្យបានត្រឹមត្រូវរួមមាន៖
I- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖ពន្ធលើប្រាក់បៀវត្ស (Tax on Salary)និងអត្ថប្រយោជន៍បន្ថែម (Fringe Benefit Tax)ពន្ធកាត់ទុក(Withholding Tax)ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax)អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services) អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax)អាករលើ តម្លៃបន្ថែម(Value Added Tax)និងពន្ធអាករដទៃទៀត។
II- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)ពន្ធប៉ាតង់ (Patent Tax)ពន្ធលើអចលនទ្រព្យ (Property Tax)។
III-បញ្ហា ឬបំណុលពន្ធដារនានាគ្រប់ប្រភេទ
រាល់បញ្ហាទាំងឡាយនេះលោកអ្នកអាចជួបប្រឹក្សាយោបល់ ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយលើកិច្ចការ ទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 011 777 110 និង 017 888 987 ។
យើងខ្ញុំអាចជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖
១-ការរៀបចំឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅកន្លែងពន្ធដារ ជូនលោកអ្នក ជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្ម អស់តិច ហើយឯកសារមានលក្ខណៈត្រឹមត្រូវ ជាពិសេស ចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។
២-ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានា ដែលបានជំពាក់រដ្ឋ កន្លងមកការដោះស្រាយបំណុលពន្ធដារដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់ សម្រាប់ដាក់ ជូនសវនករពន្ធដារ ។
៣-ការរៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។
៤-ការរៀបចំផែនការពន្ធដារ ក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែង ពន្ធ ។
៥- លើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ។
៦-និងសេវាកម្មនានាជាច្រើនទៀតរួមមាន៖
ក-សេវាកម្មគណនេយ្យៈ
សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
ខ-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាងសាខាក្នុង និងក្រៅប្រទេស ។ល។
សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)
សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មលុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញលុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។
គ-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនអង្គការ សមាគម...លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោល នយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
ជួយវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក
ឃ-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែងសេវាកម្មបណ្តុះបណ្តាល ជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110និង 017 888 987៕