-លោក ទូច ណារ៉ុថ បដិសេធថា មន្ត្រីនគរបាលនោះ មិនធ្វើការ នៅនាយក ដ្ឋានអង្គរក្ស
ភ្នំពេញ : ក្រោយពីមានការ ចុះផ្សាយជុំវិញ ព័ត៌មានថា ក្រុមសន្តិសុខនៅក្លឹបសេះ មាសនាំគ្នាព្រួតវាយមន្ត្រី នគរបាលទាំងបងទាំងប្អូន បណ្តាលឲ្យរងរបួស រួចហើយថៅកែក្លឹបមិនចេញមុខដោះស្
ម្ចាស់ក្លឹបសេះមាស លោកស្រី សេង គីមឆេង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា ករណី មន្ត្រីនគរបាលមាប ជម្លោះ និងវាយតប់ជាមួយ សន្តិសុខក្លឹប កាលពីយប់ថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែល ជាមិត្តភ័ក្រនឹងគ្នាផង នោះ គឺជារឿងមួយដែលពួក គេបង្កទំនាស់ពេលផឹកស៊ី ក្នុងក្លឹប រួចហើយមកវាយគ្នា នៅ ខាងក្រៅក្លឹប ។ ម្ចាស់ក្លឹប រូបនេះ បានបន្តថា ក្រោយពី រឿងរ៉ាវខាងលើ បានបញ្ចប់ ទៅ ស្រាប់តែមន្ត្រីនគរបាល ទាំងនេះ មានម្នាក់ឈ្មោះ ប៊ុន រដ្ឋា អាយុ ២៥ឆ្នាំ ជាមន្ត្រី នគរបាលនៅនាយកដ្ឋាន អង្គរក្សនោះ បានលើកគ្នា ចំនួន ៥នាក់ ជិះរថយន្តកូរ៉ូឡា ពណ៌ស្លែមួយគ្រឿង មកកាន់ ក្លឹបសេះមាស កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី១៩ ខែកក្កដា ហើយចូលទៅក្នុង បន្ទប់ស្នាក់របស់បុគ្គលិក ដែលជាផ្ទះអ្នកស្រីជួល ដោយគ្មានការរអនុញ្ញាត និងសួរនាំអោយបានត្រឹមត្រូវ។
អ្នកស្រី សេង គីមឆេង បានបន្តទៀតថា នៅពេល ឃើញមន្ត្រីនគរបាលទាំង៥ នាក់ ដែល២នាក់ស្លៀកពាក់ ឯកសណ្ឋានជាអង្គរក្ស និងយោធា ចូមមកក្នុងផ្ទះជួល រកចាប់សន្តិសុខរបស់ខ្លួន ដោយដីកាពីតុលាការនោះ អ្នកស្រី និងប្តី ដែលជាមន្ត្រី នគរបាលបៅក្រសួងមហា ផ្ទៃ ពាក់ផ្កាយ១ផងដែរនោះ ព្រមទាំងបុគ្គលិកជាច្រើន នាក់ ចេញទៅសួរនាំ ក្នុងគោលបំណងអោយដឹងរឿងច្បាស់ ហេតុអ្វីមកចាប់ មនុស្សតែផ្តេសផ្តាស់ និងគ្មាន ដីកាពីតុលាការ ។
ម្ចាស់ក្លឹបរូបនេះ បានបញ្ជាក់ថា គ្រាន់តែចេញសួរនាំ ស្រាប់តែមន្ត្រីនគរបាលម្នាក់ ឈ្មោះ ហន់ ណាមួច បានគំរាមថា បើមិនអោយ ចាប់សន្តិសុខនោះទេ នឹងបិទហាងតែម្តង ហើយបើបិទហាងមិនបាន អោយវៃបែកក្បាល ។
ជាមួយគ្នានេះ មន្ត្រីនគរបាល ដែលមានសរសេរ នៅលើ ហោប៉ៅអាវ ឯកសណ្ឋាន ជានគរបាល (S,O បញ្ជាការស្រាល) បានគំរាម ដកស័ក្តិប្តីរបស់ខ្លួមចោល ទៀតផង ។
សម្រាប់មន្ត្រីនគរបាលទាំង នេះ ត្រូវបានភាគីក្លឹបអះអាង ថា បម្រើការងារនៅនាយក ដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ដោយឃើញផ្លាកឈ្មោះនៅ លើឯកសណ្ឋាន ។
យ៉ាងណាក៏ដោយ ប្រធាន នាយកដ្ឋានអង្គរក្សក្រសួង មហាផ្ទៃ លោក ទូច ណារ៉ុថ បានអះអាងថា លោកបាន ឆែកឈ្មោះនេះ (ប៊ុន រដ្ឋា) ប៉ុន្តែមិនមានឈ្មោះនេះ នៅក្នុងអង្គភាពគាត់ទេ ។ លោក ទូច ណារ៉ុថ ក៏បានអះអាងថា ឥឡូវលោកកំពុងអោយមន្ត្រី នគរបាលរបស់លោក ចុះតាមដានមើលទៀត និងទៅសួរនាំនៅក្លឹប ដើម្បីដឹងរឿងច្បាស់ ។
សូមបញ្ជាក់ថា កាលវេលា ម៉ោងប្រមាណ១១យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ មានករណីវាយតប់គ្នារវាងមន្ត្រីនគរបាល២នាក់ និងក្រុមសន្តិសុខរបា់ក្លឹប សេះមាស ស្ថិតនៅភូមិ ដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលករណីនេះ ត្រូវបានមន្ត្រីនគរបាល ចោទប្រកាន់ខាងក្រុមសន្តិសុខមកព្
ចំពោះករណីនេះ វាអាស្រ័យ លើអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានជាអ្នកដោះស្រាយ បញ្ចប់រឿង រកខុសរកត្រូវ ហើយធ្វើការសម្របសម្រួលព្រោះតែជា