Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរភ្នំពេញ ពិនិត្យមើលប្រសិទ្ធភាព ការគ្រប់គ្រង ដឹកជញ្ជូនសំរាម ក្នុងពេលបុគ្គលិកស៊ិនទ្រីធ្វើកូដកម្ម

$
0
0

ភ្នំពេញ៖ អភិបាលរង រាជធានីភ្នំពេញ លោក អៀង អូននី បានបើកកិច្ចប្រជុំមួយ ជាមួយប្រធានផ្សារ អាជ្ញាធរខណ្ឌទាំង ១២ និងតំណាង ក្រុមហ៊ុនស៊ិនទ្រី ដើម្បីពិភាក្សានិង ត្រួតពិនិត្យពីការប្រមូល សំរាមរបស់បុគ្គលិក ក្រុមហ៊ុនស៊ិនត្រី ក្នុងអំឡុងពេលពួកគេ ធ្វើកូដកម្មនាពេលកន្លងមក នេះបើយោងតាមគេហទំព័រ សាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងកាលពេលថ្មីនេះលោក អៀង អូននី បានអនុញ្ញាតឲ្យអាជ្ញាធរខណ្ឌទាំង ១២ និងក្រុមហ៊ុនស៊ីនទ្រី លើកជាមតិយោបល់ ដើម្បីរក ដំណោះស្រាយ បញ្ជៀសការ កកស្ទះ សំរាមនៅភ្នំពេញ ក្នុងកាលៈទេសៈមានហានិភ័យ កើតឡើង ពិសេស ពេលធ្វើកូដកម្មមិន ព្រមដឹកសំរាមរបស់ កម្មករ ក្រុមហ៊ុនស៊ិនទ្រី។

ក្រោយពីបានស្តាប់ មតិយោបល់ តាមបណ្តាខណ្ឌទាំង ១២ បណ្តាផ្សារជុំវិញរាជធានី និងក្រុមហ៊ុនស៊ិនទ្រី រួមមក លោក បានដាក់ចេញនូវវិធានការណ៍ ដូចខាងក្រោម៖

ទី១. សាលារាជធានី នឹងចេញសេចក្តីជូនដំណឹង ដល់អាជ្ញាធរខណ្ឌ និងផ្សារ ដើម្បីផ្សព្វផ្សាយឲ្យប្រជា ពលរដ្ឋបានជ្រួតជ្រាប អំពីស្ថានភាពនៃការអាក់ខាន និងការរអាក់រអួល ក្នុងការសំអាត ប្រមូល និងដឹកជញ្ជូនសំរាម ក្នុងពេលដែលកម្មករ ក្រុមហ៊ុនស៊ិនទ្រី ធ្វើបាតុកម្ម មិនចូលធ្វើការ។

ទី២. អាជ្ញាធរខណ្ឌ ត្រូវត្រៀមកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ និងផ្សារនានា ដើម្បីចុះជួយអន្តរាគមន៍ សង្រ្គោះសភាពការណ៍ នៅពេលកកស្ទះសំរាម។

ទី៣. អាជ្ញាធរខណ្ឌ ត្រូវមានទំនាក់ទំនង ជិតសិ្នទ្ធជាមួយ ក្រុមហ៊ុនស៊ិនទ្រី និងរើសកម្លាំង ចំនួន៥នាក់ ក្នុងមួយខណ្ឌៗ សំរាប់ទទួលការបណ្តុះបណ្តាល បើកបររថយន្ត ស៊ិនទ្រី ៕


Viewing all articles
Browse latest Browse all 8042

Trending Articles