ភ្នំពេញ : កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរ បាលមូលដ្ឋាន ដឹកនាំដោយ ព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានីភ្នំពេញ លោក គង់ សំសារ៉េត កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ បានចុះ ទៅបង្ក្រាបទីតាំង៣កន្លែង ដែលលួចបើកហ្គេមលេង ខុសច្បាប់ ស្ថិតនៅមុខផ្សារ សូរិយាម៉ល សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ ។
អធិការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ខណ្ឌដូនពេញ លោក ញ៉ែម សៅណុល បានអោយដឹងថា នៅក្នុង ប្រតិបត្តិការនេះ កម្លាំងនគរបាល បានដកហូត ទូហ្គេម ចំនួន ៧០ទូ និងឃាត់ខ្លួនមនុស្ស ៧នាក់ ក្នុងនោះអ្នក មើលការខុសត្រូវជានា
លោក ញ៉ែម សៅណុល បានបញ្ជាក់ថា ប្រតិបត្តិការ ខាងលើនេះ បានធ្វើឡើង នៅ៣ទីតាំងផ្សេងគ្នា រួមមាន ទីតាំងទី១ ផ្ទះលេខ២៣អឺសូន្យ ទីតាំងទី២ ផ្ទះលេខ២៥អឺសូន្យ និងទីតាំងទី៣ ស្ថិតនៅផ្ទះលេខ៥៤អឺសូន្យ ផ្លូវ ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ដូនពេញ ដែលចូលរួមនៅក្នុង ប្រតិបត្តិការខាងលើនេះ បានអោយដឹងថា ក្រោយពី ទទួល បានព័ត៌មាន នៃការលួចបើកហ្គេម នៅទីតាំងខាងលើរួចមក ស្នងការនគរបាលរាជធានី ភ្នំពេញ និងស្នង ការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានបញ្ជាអោយ កម្លាំងនគរបាលខណ្ឌ ដូនពេញនិងមា
ក្រោយពីមានការឯកភាពពី តុលាការ និងថ្នាក់ដឹកនាំ នគរបាលរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពខណ្ឌ ដូនពេញ ដឹកនាំផ្ទាល់ដោយ លោក គួច ចំរើន និងអធិការ ខណ្ឌ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបជាក់ស្តែង នៅទីតាំងខាងលើ ដោយដក ហូតទូហ្គេម និងឃាត់ខ្លួន មនុស្សចំនួន៧នាក់ ។
បើតាមលោក ញ៉ែម សៅណុល ទូហ្គេម និងមនុស្សទាំង៧នាក់ ត្រូវបានបញ្ជូនទៅរក្សាទុក និងសួរនាំ នៅអធិការ ដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តទៀត ៕