Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មនុស្ស១៤នាក់ ត្រូវបាន ជួយសង្គ្រោះ បន្ទាប់ពីបានជាប់ នៅក្រោមដី១៣១ ម៉ោង

$
0
0

គុនមីញ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួដែល បានចេញផ្សាយ នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៤ បានឲ្យដឹងថា មនុស្ស១៤ នាក់ត្រូវបានគេជួយសង្គ្រោះពីការដួលរលំផ្លូវ រថភ្លើងក្រោមដីមួយ នៅក្នុងខេត្តយូណានភាគនិរតី របស់ប្រទេសចិននៅ ថ្ងៃអាទិត្យបន្ទាប់ពីបានជាប់ជាងរយៈពេលប្រាំថ្ងៃនៅក្រោមដី។ មនុស្សម្នាក់ទៀតនៅតែ កំពុងបាត់ខ្លួន ហើយត្រូវគេកំពុងបន្តជួយសង្រ្គោះ។

មនុស្សជាច្រើនឡើងបានស្រែកហៅ ជាមួយនឹងការទះដៃសាទរ ជាមួយសំណើច និងទឹកភ្នែក ខណៈដែលកម្មករ ជាប់នៅក្រោមដី១៤នាក់ ត្រូវបាននាំចេញពីផ្លូវក្រោមដី នៅវាលាម៉ោង២:៥៨នាទី ព្រឹកនាថ្ងៃអាទិត្យ។

រថយន្តជួយសង្គ្រោះកំពុងរង់ចាំ នៅច្រកចូលផ្លូវរូងក្រោមដី ដើម្បីទទួលយកអ្នករស់រានមានជីវិតភ្លាមៗ ដើម្បីយក ទៅមន្ទីរពេទ្យប្រជាជននៅក្នុតំបន់ ហ្វូនីង ដែលជាកន្លែងផ្លូវក្រោមដី ស្ថិតនៅ។

ប្រហែលជា ២០ម៉ែត្រនៃផ្លូវរូងក្រោមដី ១៣.៥ គីឡូម៉ែត្របានដួលរលំ នៅម៉ោងប្រមាណជា៤ ល្ងាចថ្ងៃច័ន្ទ។ មានក្រុមអ្នកជួយសង្គ្រោះ៤០០នាក់ បានខិតខំប្រឹងប្រែងដើម្បីជួយសង្រ្គោះអ្នកជាប់នៅក្រោមដី៕


Viewing all articles
Browse latest Browse all 8042

Trending Articles