Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ភោជនីយដ្ឋាន Miam Miam ដែលអតិថិជនរង់ចំា បើកលក់ហើយ

$
0
0

ភ្នំពេញ៖  នេះលើកទី១សម្រាប់ ភោជនីយដ្ឋាន Miam Miam  ដែលជាឈ្មោះភោជនីយដ្ឋាន ដ៏ល្បីមកពីប្រទេសសឹង្ហបុរី  ត្រូវបានចាប់ផ្តើម ប្រតិបត្តិការ បើកលក់ជាផ្លូវការហើយ នៅផ្សារទំនើប Aone Mall ជាន់ទី២ នៅថ្ងៃទី២២ ខែកក្តដា នេះ ដើម្បីឲ្យភ្ញៀវជាតិ និង អន្តរជាតិបាន ចូលភ្លក្ស នូវរសជាតិអាហារបែប បារំាងនិងជប៉ុន។

នៅក្នុងឪកាសដែលភោជនីយដ្ឋាននេះកំពុងបានដំណើរការទៅយ៉ាងរលូន  លោក  Lun Kim Mel នាយកប្រតិបត្តិ ភោជនីយដ្ឋាន Miam Miam មានប្រសាសន៍ថា នេះជាលើកទី១ ហើយដែលក្រុមហ៊ុន Yinkok បាននំាយក  Miam Miam ដែលជាម៉ាកភោជនីយដ្ឋាន ដ៏ល្បីនៅប្រទេស សឹង្ហបុរី មកកាន់កម្ពុជា ដើម្បីផ្លាស់ប្តូរនូវ រសជាតិប្លែកៗ សម្រាប់ប្រជាជន កម្ពុជានិងភ្ញៀវបរទេស  ដែលមិនធ្លាប់បានស្គាល់ នូវរសជាតិ អាហារបែប បារំាងនិងជប៉ុន ។ 

លោកបានបន្តថា  Miam Miam អាចក្លាយជាគូប្រជែងមួយសម្រាប់ភោជនីយដ្ឋាន ផ្សេងៗដែលមាន ប្រភពមកពី ប្រទេសខុសៗ គ្នានៅ ក្នុងប្រទេសកម្ពុជា ដោយឡែក ចុងភៅនៅក្នុង ភោជនីយដ្ឋាន សុទ្ធសឹងតែជាជនជាតិខ្មែរ ដែលទទួលការ រៀនសូត្រ មកពីប្រទេសជប៉ុន និងបទពិសោធន៍ ជាច្រើនឆ្នាំ  ក្នុងការធ្វើម្ហូប រួមទាំងគ្រឿងផ្សំនិង មុខម្ហូបទំាងអស់ ត្រូវបាននំាយក ពីជប៉ុន និងបារំាង ដើម្បីធ្វើឲ្យរសជាតិ កាន់តែប្លែក និង រសជាតិឆ្ងាញ់ ។

លោកបានបន្ថែមទៀតថា សម្រាប់ទីតំាងថ្មីមួយនេះ និងអាចធ្វើឲ្យហាង  Miam Miam  មួយនេះទទួលបាន ជោគជ័យដោយសារតែ ប្រជាជនកម្ពុជា កំពុងមានវិវត្តន៍ និងចង់ស្គាល់អ្វីដែលប្លែក ទាំងអាហារ និងរបស់របរប្រើបា្រស់ប្រចំាថ្ងៃ ។

គួរបញ្ជាក់ថា ភោជនីយដ្ឋានយើងត្រូវបានគិតគូរយ៉ាងខ្លាំងពីគុណភាពនិងអនាម័យ និងតម្លៃសមរម្យ ជូនដល់ភ្ញៀវ ទាំងអស់៕


Viewing all articles
Browse latest Browse all 8042

Trending Articles