Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បេក្ខជនជាប់ឆ្នោត គណបក្សសង្រ្គោះជាតិ ចំនួន ៧នាក់ ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញហើយ

$
0
0

ភ្នំពេញ ៖ បេក្ខជនជាប់ឆ្នោត តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចំនួន ៧រូប និងជំនួយការ របស់ លោកស្រី មូរ សុខហួរ ម្នាក់ទៀត ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីពួកគាត់ ត្រូវ បានឃុំ ខ្លួននៅពន្ធនាគារព្រៃស រយៈពេល៧ថ្ងៃ ក្នុងគ្រាដែលមានអំពើហិង្សាកើតឡើងនៅ លើទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងមក ។

បេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោត ទាំងនោះ រួមមាន លោកស្រី មូរ សុខហួរ លោក ម៉ែន ថាវរិទ្ធ លោកហូ វ៉ាន់ លោក រៀល ខេមរិន្ទ លោក កែវ ភារម្យ លោក ឡុង រី លោក នុត រំដួល និងម្នាក់ទៀតជា ជំនួយការ របស់លោកស្រី មូរ សុខហួរ ឈ្មោះអឿ ណារិទ្ធ ។

នៅពន្ធនាគារព្រៃសនេះ គេសង្កេតឃើញថា មានអ្នកគាំទ្រ និងសកម្មជនគណបក្សសង្រ្គោះ ជាតិ ជា ច្រើននាក់ បានទៅរង់ចាំស្វាគមន៍ ដំណើរបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តទាំង ៧រូប ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមកនេះ អំពើហិង្សាមួយបានកើតមានឡើង នៅលើទី លានប្រជាធិបតេយ្យ ដោយសារលោកស្រី មូរ សុខហួរ បានដឹកនាំក្រុមយុវជនមួយក្រុម មានគ្នា ប្រមាណ ជា១០០នាក់ ដើម្បីទៅរំដោះទីលានប្រជាធិបតេយ្យ ក្នុងនោះ ក៏មានការប៉ះទង្គិចពាក្យសំដីគ្នា មួយប្រាវ ក៏បានបង្កឲ្យមានអំពើហិង្សាកើតរវាងក្រុមទាំងពីរ បានបណ្តាលឲ្យសន្តិសុខ ខណ្ឌដូនពេញ ៣៩ នាក់ បានរងរបួសធ្ងន់ស្រាល ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>