ខេត្តស្វាយរៀងៈ ផ្លូវមួយចំនួន និងផ្ទះប្រជាពលរដ្ឋ ក្នុងក្រុងស្វាយររៀង បានជន់លិចដោយសារភ្លៀងមួយមេរយៈ ប្រមាណ ១ម៉ោង ២០នាទីប៉ុណ្ណោះ ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៤ ជាពិសេសផ្លូវ នៅជុំវិញផ្សារវាលយន្តចំណតរថយន្ត និងដងផ្លូវ សំខាន់ៗ ទីប្រជុំជនក្នុងក្រុងស្វាយរៀង ។
មូលហេតុដែលបណ្តាលឲ្យទឹកជនលិចនេះ គឺ មកពីប្រព័ន្ធលូបង្ហូរទឹកមានការស្ទះ ហូរអត់ទាន់ ឲ្យតែភ្លៀងម្តងៗ គឺតែងតែមាន ការជន់លិចមិនដែលខាន ៕