Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលករខ្មែរ ជាង៨ម៉ឺននាក់ នៅប្រទេសថៃ ទៅចុះឈ្មោះ ធ្វើការស្របច្បាប់

$
0
0

ភ្នំពេញ ៖ មានប្រជាពលករខ្មែរ ជាង៨ម៉ឺននាក់ បានចុះឈ្មោះ ក្លាយជាពលករ ស្របច្បាប់ ធ្វើការនៅ ក្នុងប្រទេសថៃ គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤នេះ។ នេះបើយោងតាម លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេស បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤។

លោក កុយ គួង បានថ្លែង ប្រជាពលករ ចំនួន៨១៩៥៨នាក់ បានអញ្ជើញ ទៅចុះឈ្មោះ នៅច្រកចេញចូល តែម្តង តាមបណ្តាខេត្ត នៅក្នុងប្រទេសថៃ ដើម្បីក្លាយ ជាពលករស្របច្បាប់ ខណៈពួកគេមិនទាន់ បានក្លាយ ជាពលករស្របច្បាប់ សម្រាប់ធ្វើការ នៅឡើយនោះ។

បើតាម លោក កុយ គួង ប្រជាពលករ ទាំងនោះ បានអញ្ជើញ ជាបន្តបន្ទាប់ ទៅចុះឈ្មោះ នៅតាម ការិយាល័យ ច្រកចេញ ចូលតែមួយ ក្នុងប្រទេសថៃ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>