Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថ្នាក់ដឹកនាំ គណៈកម្មការទី៤ រដ្ឋសភា ចុះទៅជួប អាជ្ញាធរ ខេត្តកំពង់ធំ បន្តដោះស្រាយ បញ្ហាជូន ប្រជាពលរដ្ឋ

$
0
0

កំពង់ធំ ៖ ប្រធាន-អនុប្រធាន គណៈកម្មការទី៤ នៃរដ្ឋសភា ព្រមទាំង សមាជិក សមាជិកា របស់ខ្លួន ដឹកនាំដោយ លោក ហ៊ុន ណេង ប្រធានគណៈកម្មការ និងលោក កែប ជុតិមា អនុប្រធាន គណៈកម្មការ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ បានចុះទៅជួប ជាមួយថ្នាក់ ដឹកនាំ និងអាជ្ញាធរ ពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ ក្នុងជួរកងកម្លាំង ប្រដាប់អាវុធ ខេត្តកំពង់ធំ ដើម្បីពិភាក្សាការងារ បន្តរិះរកមធ្យោបាយ ដោះស្រាយ បញ្ហានានា ជូនប្រជាពលរដ្ឋរដ្ឋ តាមមូលដ្ឋាន ក៏ដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជាដើម ។

សម្រាប់ថ្នាក់ដឹកនាំ ខេត្តកំពង់ធំ ដែលចូលរួម ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ គណៈកម្មការទី៤ ដែលផ្តោតទៅលើ ការអង្កេត បោសសម្អាត និងមុខងារ សាធារណៈ ខាងលើនេះ ដឹកនាំដោយ លោក ឈន់ ឈាន់ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ធំ លោក គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ តំណាង លោកអភិបាលខេត្ត ស្នងការ នគរបាលខេត្ត មេបញ្ជាការអាវុធហត្ថ ខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការ សឹករងខេត្ត និងថ្នាក់ដឹកនាំ តាមមន្ទីរ អង្គភាពខេត្ត ជាច្រើននាក់ផ្សេងទៀត ។

សម្រាប់គោល បំណងរួម នៃកិច្ចពិភាក្សា ខាងលើនេះ ត្រូវបានមន្រ្តី សាលាខេត្តកំពង់ធំ លើកឡើងថា ថ្នាក់ដឹកនាំ ទាំងអស់ បានផ្តោតទៅលើ បញ្ហាសំខាន់ៗចំនួន៤ រួមមាន ទី១ភូមិសាស្រ្ត និងការរស់ ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ទី២ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជ រដ្ឋាភិបាល ទី៣ពិភាក្សាលទ្ធផល នៃការអនុវត្តកិច្ច ការសាធារណៈ ដូចជាបញ្ហាពលករ ចំណាកស្រុក និងការការពារ របស់ពួកគាត់ និងទី៤.ពិភាក្សាបញ្ហាប្រឈម ក៏ដូចជា សំណូមពរ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផ្សេងៗ ។

នៅក្នុងកិច្ចពិភាក្សានេះ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ធំ លោក ឈន់ ឈាន់ បានលើកឡើងពីបញ្ហា ភូមិសាស្រ្ត របស់ខេត្ត ក៏ដូចជា បញ្ហាសន្តិសុខ បញ្ហាសណ្តាប់ធ្នាប់ សាធារណៈ និងបញ្ហាប្រឈមនានា ជូនថ្នាក់ដឹកនាំ គណៈកម្មការទី៤ របស់រដ្ឋសភា ដែលដឹកនាំដោយ លោក ហ៊ុន ណេង ។ ជាមួយគ្នានេះ អភិបាលរង ខេត្តកំពង់ធំ លោក គង់ វិមាន តំណាងឱ្យអភិបាលខេត្ត លោក អ៊ុត សំអន ក៏បានលើកឡើង ពីរបាយការណ៍ នៃបញ្ហាប្រឈមផ្សេងៗ ដែលបាន កើតមានឡើង និងកំពុងកើតមានឡើង ទៅលើប្រជាពលរដ្ឋ តាមមូលដ្ឋាន ។

លោក គង់ វិមាន បានលើកឡើងនូវ បញ្ហាសំខាន់ៗ រួមមាន ទី១. បញ្ហាដី នៅតំបន់៣ និងតំបន់២ មាត់បឹង ទន្លេសាប ទី២. បញ្ហាឡូតិ៍នេសាទ នៅតាមទន្លេ ដោយសារតែ មានការលួចនេសាទ ខុសច្បាប់ នាពេលកន្លងទៅ តម្រូវឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើសនេះ ទី៣.បញ្ហាដីធ្លី ដោយសារតែ មានសកម្មភាព ទន្ទ្រានដី ខុសច្បាប់ នៅតាមតំបន់ មួយចំនួន ដែលប្រជាពលរដ្ឋ ទាំងនោះ ភាគច្រើន មកពី ខេត្តកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ក្រចេះ និង ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ តែម្តង ដែលរុករានដីព្រៃ ខុសច្បាប់ ទី៤.បញ្ហាពលករ ចំណាកស្រុក ទាំងស្របច្បាប់ និងខុសច្បាប់ ដែលខេត្តកំពង់ធំ មានពលករ ចំណាកស្រុក ជិត៤ម៉ឺននាក់ ប៉ុន្តែកន្លងទៅ ដែលអាជ្ញាធរថៃ ចាប់បញ្ជូន មកវិញនោះ មានចំនួន១៤០០០នាក់ ប៉ុណ្ណោះ ទី៥. ការផ្តល់សេវាសាធារណៈ ដោយអាជ្ញាធរ មូលដ្ឋាន ដែលកន្លែងខ្លះខុសឆ្គង តម្រូវឱ្យមាន ការកែសម្រួល និងត្រួត ពិនិត្យឡើងវិញ ៦.បញ្ហាអគ្គីសនី នៅតាមជនបទ ពោលប្រព័ន្ធ អគ្គិសនី នៅតាមដងផ្លូវជាតិ ត្រូវបាន អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ ជួយដោះស្រាយ ដោយមានការបញ្ចុះតម្លៃ ជាបន្ត បន្ទាប់ ហើយនិងខិតខំ ដោះស្រាយឱ្យ កាន់តែចុះជាងនេះ ក្នុងតម្លៃ សមរម្យណាមួយ ។

ចំពោះបញ្ហាអគ្គិសីននេះ ត្រូវបាន លោក គង់ វិមាន លើកឡើងពីកង្វល់ របស់ប្រជាពលរដ្ឋ ដូចជាករណីកុងទ័រ ដើរលឿនខុសពីធម្មតា ហើយតំបន់ខ្លះក៏តម្លៃ មិនទាន់ចុះនោះទេ ដែលធ្វើឱ្យប្រជាពលរដ្ឋ ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តជួយដោះស្រាយ ឱ្យបានសមរម្យ បញ្ហាទី៧. គឺកង្វះខាតទីផ្សារសម្រាប់ លក់ផលិតផល ដូចជា ដំឡូងមី ស្វាយចន្ទី និងដំណាំ រួមផ្សំជាដើម ដែលប្រជាពលរដ្ឋ ផលិតបានហើយ ខ្វះទីផ្សារយកទៅលក់ ហើយបើ មានទីផ្សារ គឺមានតម្លៃថោក រួមទាំងស្រូវផងដែរ ។

ដូច្នេះប្រជាពលរដ្ឋ បានស្នើឱ្យអាជ្ញាធរខេត្ត ជួយដោះស្រាយ និងស្វែងរកទីផ្សារ ជូនពួកគាត់ ដើម្បីលក់បានថ្លៃ នូវផលិតផល ដែលសម្រេចបាន និងបញ្ហាទី៨ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរ នៅខេត្តកំពង់ធំ ១៤រូប ត្រូវបានអាជ្ញាធរថៃ ឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤ នៅខេត្តហួហិន ដោយសារតែពួកគេ ធ្វើការងារសំណង់នៅទីនោះ ពុំមានច្បាប់ត្រឹមត្រូវ ។

ប្រជាពលរដ្ឋ ទាំងនេះ រស់នៅភូមិខ្លា ភូមិពពាយ ឃុំទ្រាល ខេត្តកំពង់ធំ ។ ចំពោះបញ្ហានេះ ត្រូវបាន អភិបាលរងខេត្ត លើកឡើងថា ថ្នាក់ដឹកនាំខេត្ត បានធ្វើលិខិតសុំអន្តរាគមន៍ ទៅរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីមានវិធានការ ដោះស្រាយ រហូតដល់មានការដោះលែង ពលករខ្មែរទាំងនេះ មកវិញ ។ ក្រោយពីការលើកឡើង របស់ថ្នាក់ដឹកនាំ ខេត្តកំពង់ធំ ពាក់ព័ន្ធបញ្ហាទូទៅ នៅក្នុងខេត្តនោះ លោក ហ៊ុន ណេង បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ របស់ខេត្ត តាមរយៈរបាយការណ៍ សំណូមពរ និងបញ្ហាប្រឈមនានា ។

លោក ហ៊ុន ណេង បានជំរុញឱ្យថ្នាក់ដឹកនាំខេត្ត បន្តអភិវឌ្ឍ និងបង្កើនបញ្ហាសន្តិសុខ ភូមិឃុំមានសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តាស្រុក ។

ជាមួយគ្នានេះ ប្រធានគណៈកម្មការទី៤ បានស្នើឱ្យអាជ្ញាធរខេត្ត បន្តអនុវត្ត កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ហើយត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង រវាងក្រុមប្រឹក្សា និងគណៈបញ្ជាការឯកភាពខេត្ត ឱ្យបានល្អ ដើម្បីបម្រើផលប្រយោជន៍រួម ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ធំ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>