Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ​ក្រុងភ្នំពេញ បើក​យុទ្ធនាការ​បូមទឹក​ចេញ ក្រោយ​ទឹកទំនប់ ឡើង​ដល់​កម្រិត ហៀរ​ចូល​ក្រុង

$
0
0

ភ្នំពេញ៖ទ្វារទឹកស្វាយប៉ាក ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទ្វារទឹកទំនប់កប់ស្រូវ ត្រូវបានអាជ្ញាធរសម្រេចឱ្យបិទ ជាបណ្តោះអាសន្ន កាលវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃពុធទី២៣ ខែកក្កដានេះ ដើម្បីបូមទឹកចេញវិញ ដោយសារតែកម្ពស់ទឹកទន្លេសាប បានកើនឡើងដល់កម្រិតមួយ ដែលអាចហូរចូលក្រុងភ្នំពេញបាន ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចនេះថា រហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានកំពុងធ្វើការយ៉ាងស្វិតស្វាញ ក្នុងការបូមទឹកចេញ ពីតំបន់លិចលង់ ហើយប្រតិបត្តិការនេះ មិនទាន់បញ្ចប់ នៅឡើយទេ ។

លោកបានបន្ថែមថា យុទ្ធនាការថ្ងៃដំបូងនេះ ក្រុមអ្នកជំនាញ បានប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំ ចំនួន៥គ្រឿង ដែលមានអង្កត់ផ្ចិតទំហំមួយម៉ែត្រ ។ ម៉ាស៊ីនទាំងនេះ មានសមត្ថភាពបូមទឹកបាន ៥០.៤០០ម៉ែត្រគូប ក្នុងមួយម៉ោង ដែលអាចធានាឱ្យភាគខាងជើង និងខាងលិច រាជធានីភ្នំពេញ ជៀសផុតពីការលិចទឹក ។

គួរបញ្ជាក់ថា កំពស់ទឹកទន្លេសាប និងទន្លេមេគង្គ បានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពល ខ្យល់ព្យុះថ្មីមួយឈ្មោះ រ៉ាម៉ាន់សាន់ ដែលមានប្រភពមកពីប្រទេសហ្វីលីពីន ។ តាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតំបន់ខ្ពង់រាប និងដងទន្លេមេគង្គ ក្នុងនោះក៏នឹងធ្វើឱ្យទឹកទន្លេនៅកម្ពុជា មានកំពស់កើតឡើងផងដែរ ។

ដោយឡែក នៅខេត្តកំពង់ចាមឯណោះវិញ អាជ្ញាធរបានឲ្យដឹងថា ទឹកទន្លេមេគង្គ បានកើនឡើងដល់កម្ពស់ជាង ១២ម៉ែត្រ ដែលកើនឡើងចំនួន ០,៦ម៉ែត្រ ប្រើធៀបនឹងថ្ងៃម្សិលមិញ ប៉ុន្តែមិនទាន់ដល់កម្រិត ប្រកាសអាសន្ននោះទេ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>