ភ្នំពេញ : អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក អភិបាលខណ្ឌ ពេជ្រ កែវមុនី និងមានការចូលពីមន្ត្រី ការិយាល័យសាធារណការខណ្ឌ ចៅសង្កាត់ចាក់អង្រែលើ ព្រមទាំងមន្ត្រីពាក់ព័ន្ឋមួយ ចំនួនទៀត កាលពី រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បានចុះទៅធ្វើការ សម្របសម្រួល និងដោះស្រាយបញ្ចប់ជម្លោះ រវាងក្រុមហ៊ុនធ្វើផ្លូវ៦០ម៉ែត្រ និងក្រុមហ៊ុនបូមខ្សាច់ នៅសង្កាត់ចាក់អង្រែលើ ក្រោយពីភាគីក្រុមហ៊ុនធ្វើផ្លូវ ៦០ម៉ែត្រ ទាមទារអោយ ក្រុមហ៊ុនបូមខ្សាច់ បង់លុយ ក្នុង១ម៉ែត្រ ៣កាក់ ព្រោះតែបានរាយទុយោបូមខ្សាច់ នៅតាមផ្លូវ ដែលពួកគេជាអ្នកធ្វើ ។
មន្ត្រីសាលាខណ្ឌមានជ័យ បានអោយដឹងថា ជម្លោះរវាង ភាគីទាំង២ បានកើតឡើង ដោយសារតែ ក្រុមហ៊ុនធ្វើផ្លូវ៦០ម៉ែត្រ ឈ្មោះ ING បានទាមទារអោយក្រុមបូមខ្សាច់បង់លុយជូនពួកគេ ក្នុងខ្សាច់ ១ម៉ែត្រគូប ៣កាក់ ព្រោះតែបានរាយទុយោបូមខ្សាច់ នៅតាមផ្លូវដែលពួកគេ ធ្វើនៅតំបន់នោះ ហើយបើមិនបង់ លុយតាមការទាមទារនោះ
មន្រ្តីសាលាខណ្ឌមានជ័យ បានឲ្យដឹងទៀតថា ក្រោយពីភាគីទាំង២ នៅតែមិនអាបញ្ចប់បញ្ហានេះបាន ទើប អាជ្ញាធរ និងថ្នាក់ដឹកនាំក្រុមហ៊ុន បានសុំអន្តរាគមន៍ពីអភិបាល រាជធានីភ្នំពេញ ដើម្បីសម្រេចជាចុងក្រោយ នៃជម្លោះរវាងពួកគេទាំង២ ។
បើតាមមន្ត្រីសាលាខណ្ឌមានជ័យ អភិបាលរាជធានីភ្នំពេញ បានតម្រូវអោយក្រុមហ៊ុនបូមខ្សាច់ បន្តអាជីវកម្មរបស់ខ្លួន ជាធម្មតា ដោយពុំអនុញ្ញាត អោយក្រុមហ៊ុនធ្វើផ្លូវ៦០ម៉ែត្រ កាយទុយោចេញ និងយកលុយនោះទេ ។ ក្រោយពីមានការសម្រេច បញ្ចប់របស់អភិបាលរាជធានីភ្នំពេ