Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជនសង្ស័យម្នាក់ រត់គេចខ្លួន៧ឆ្នាំ ចុងក្រោយជាប់ខ្នោះ របស់នគរបាល ខេត្តកំពង់ចាម

$
0
0

កំពង់ចាម ៖ ជនសង្ស័យម្នាក់ ក្រោយពីបាន រត់គេចខ្លួន អស់រយះពេល ៧ឆ្នាំ ដោយសារ បានប្រព្រឹត្ត បទល្មើសពីបទ «ហិង្សាដោយចេតនា» ត្រូវបានកម្លាំង នគរបាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ នេះដូចពាក្យចាស់ៗថា «ជុចមិនភ្លេចកុក តែកុកទេ ដែលភ្លេចជុច»។

មន្រ្តីនគរបាល ស្រុកស្ទឹងត្រង់ បានថ្លែងឲ្យដឹងថា ការចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើង តាមដីកាបង្គាប់ឲ្យ ចាប់ខ្លួន របស់ចៅក្រម សាលាដំបូង ខេត្តកំពង់ចាម លេខ២០ ព.ស ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ និងតាមបទបញ្ជា របស់ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ។

មន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យរូបនេះមាន ឈ្មោះ ឡាំ ខុន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅ ភូមិ   សន្ទិចកើត ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ។

បើតាមមន្រ្តី នគរបាល ជនសង្ស័យត្រូវបានចោទប្រកាន់ពី «បទហិង្សាដោយចេតនា» ក្រោយពីបានប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៧ នៅភូមិ-ឃុំ ខាងលើ ។

ក្រោយការចាប់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូង ខេត្តកំពង់ចាម ដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា ក្រោយការឡើងកាន់ដំណែង ជាស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យ កម្លាំងនគរបាល តាមការិយាល័យជំនាញ និងកម្លាំងនគរបាលតាមបណ្តាស្រុក ត្រូវធ្វើការស្រាវជ្រាវ និងអនុវត្តតាមដីកា របស់តុលាការ ដើម្បីតាមចាប់ខ្លួន ជនល្មើស ទាំងឡាយណា ដែលកំពុងរត់គេចខ្លួន ក្រោយពីបានប្រព្រឹត្ត បទល្មើសអ្វីមួយនោះ។

ជាក់ស្តែង ជនសង្ស័យ មួយចំនួន ត្រូវបានកម្លាំង នគរបាល ខេត្តកំពង់ចាម ចាប់ខ្លួន ជាបន្តបន្ទាប់ ដែលជនសង្ស័យខ្លះ បានរត់គេចខ្លួន អស់រយះពេលជាច្រើនឆ្នាំមកហើយនោះ តែត្រូវចាប់ខ្នោះ របស់នគរបាល ខណៈគិតថា នគរបាល ភ្លេចនូវទង្វើរបស់ពួកគេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>