Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្ដធំ ដឹកទំនិញ ត្រូវគយចាំយាម ច្រកទ្វារចាំយាម បើកឱ្យចូល តែគយសាខា ជាអ្នកចាប់ ប្រហែលចែកគ្នាស៊ី មិនស្មើ

$
0
0

កោះកុង ៖ ទំនិញមួយរថយន្ដធំ ដែលមានទម្ងន់រាប់តោន នៅលើរថយន្ដនោះ មានសំបកកង់ម៉ូតូ រួមទាំងមាន ឥវ៉ាន់ នៅកេសមួយចំនួនផ្សេងទៀត។ រថយន្ដដឹកទំនិញគេចពន្ធ ដែលនាំចូល តាមច្រកទ្វារអន្ដរជាតិនេះ ដោយសារគយប្រចាំការនៅទីនោះ បើកដៃឱ្យចូល ប៉ុន្តែត្រូវបានសាខាគយ និងរដ្ឋាករខេត្ដ ធ្វើការស្ទាក់ចាប់ នៅវេលាម៉ោង ១០,២០នាទី យប់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ ស្ថិតនៅតាមដងផ្លូវជាតិលេខ៤៨ ក្នុងភូមិ សាស្ដ្រ ភូមិដូង ឃុំតាតៃ ស្រុកកោះកុង ខេត្ដកោះកុង។

រថយន្ដដឹកទំនិញដ៏ធំនេះ ម៉ាក អ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ ៣អា-២០៦៩  ដែលរថយន្ដនេះបានដឹកសំបក កង់ម៉ូតូ និងសម្ភារមួយចំនួនទៀត បម្រុងដឹកឆ្ពោះទៅភ្នំពេញទាំងយប់ តែបែករឿង ត្រូវសាខាគយខេត្ដ ធ្វើការ ស្ទាក់ចាប់ទាំងយប់ ដើម្បីឆែកឆេរនិងត្រួតពិនិត្យ ទៅលើមុខទំនិញទាំងនោះ តែការឆែកឆេរនេះ ត្រូវបានធ្វើឡើង នៅវេលាម៉ោង ២,២០នាទី នៅមុខសាខាគយតែម្ដង តែការត្រួតពិនិត្យ លើមុខទំនិញនៅក្នុងរថយន្ដ ហាក់បីដូច ខុសពីប្រក្រតី គឺគ្រាន់តែឱ្យមន្ដ្រីគយ ២,៣នាក់ទៅមើលខាងលើ និងបើកជញ្ជាំងរថយន្ដមើលតែប៉ុណ្ណោះ មិនរើមើលឱ្យអស់នោះទេ ត្រង់ចំណុចនេះហើយ ដែលត្រួតពិនិត្យខុសពីភាពប្រក្រតី ហើយមុខទំនិញ នៅក្នុងកេស ពុំបានបើកមើលទេ គឺស្រេចតែម្ចាស់ទំនិញថា ហើយគេឃើញមានមេការម្នាក់ រត់ការខ្វែងដៃខ្វែង ជើង ជាមួយមេគយសាខា ហើយការត្រួតពិនិត្យនេះ ត្រូវបានគ្របទៅវិញ នៅវេលាម៉ោង ៣,៤០នាទី។

មជ្ឈដ្ឋានមួយចំនួន បាននិយាយថា ទំនិញនេះប្រហែលមានខ្សែក្រាសហើយ បានជាគយមិនរើមើល តែបើអ្នក តូចតាចវិញ ប្រហែលរើខ្ទេចហើយមើលទៅ ពីព្រោះការចាប់មួយរយៈមុន ក៏ចាប់ទំនិញគេចពន្ធនេះដែរ ត្រូវ សាខាគយរើដល់បាតរថយន្ដ ចុះម្ដងនេះ ហេតុអ្វីគ្រាន់តែមើលពីលើ និងបើកទ្វារជញ្ជាំងម្ខាងហើយម្ខាទៀត មិនបើកមើលនោះទេ ដោយគ្មានគយម្នាក់ណា មានចម្ងល់ទៅស្ទាប ឬហែកមើលចង់ដឹងថាអ្វីនោះទេ គេឃើញ មេគយ និងអនុគយ ចូលមកអង្គុយនៅក្នុងកញ្ចុះទៅវិញ។

មជ្ឈដ្ឋានខាងក្រៅបានបន្ដថា បើពលរដ្ឋវិញ គ្រាន់តែមួយរទេះអូស ក៏គយមិនអនុញ្ញាតឱ្យដែរ គឺត្រូវតែបង់ពន្ធ ដើម្បីថវិកាចូលរដ្ឋ តែបើឈ្មួញរកស៊ីធំៗ លោកគយមើលមិនឃើញទេ ប្រហែលមានការបង់ពន្ធក្រោមតុ ហើយ ការនាំចូលទំនិញពីប្រទេសថៃ ឱ្យតែអ្នករកស៊ីប្រាប់ គឺចូលដោយស្រួល។ ការស្ទាក់ចាប់រថយន្ដខាងលើនេះ ប្រហែលមកពីចែកគ្នាស៊ីមិនស្មើ ហើយមើលទៅ បានជាគយច្រកទ្វារចាំយាមឱ្យចូល សាខាគយខេត្ដជាអ្នក ចាប់ទៅវិញ ពិចារណាមើលទៅប្រិយមិត្ដអ្នកអាន។

លោក នៅ វុទ្ធី អនុប្រធានសាខាគយ និងរដ្ឋាករ បាននិយាយឱ្យក្រុមអ្នកកាសែតដឹងដោយខ្លីថា ទំនិញខាង លើនេះជារបស់ក្រុមហ៊ុន ង៉ែត អ៊ឹម ហើយការត្រួតពិនិត្យនេះ យើងមើលទៅលើភាពជាក់ស្ដែង បើមិនមានការ បង់ពន្ធ គឺត្រូវតែបង់ពន្ធ។

សូមបញ្ជាក់ថា នៅក្នុងខេត្ដកោះកុង ទំនិញគេចពន្ធចូលរាល់ថ្ងៃរាល់យប់ ហើយម៉ូតូគេចពន្ធក៏ច្រើនណាស់ដែរ គឺសឹង៩០ភាគរយហើយ សុទ្ធតែម៉ូតូទំនើបៗស៊េរីថ្មី នេះមកពីអស់លោកគយ មានការឃុបឃិតគ្នាជាមួយឈ្មួញ ទើបឈ្មួញទាំងនោះនាំចូលបាន។ ហើយគយម្នាក់ណា មិនមានរថយន្ដទំនើបជិះ លោកមើលទៅ អ្នកណាមិន ចង់ធ្វើជាមន្ដ្រីគយ៕                

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>