Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គ្រោះអគ្គិភ័យ នៅជិតវត្តសាមគ្គីរង្ស៊ី ខូចខាតសរុប ជាទឹកប្រាក់ជាង ១៥ម៉ឺនដុល្លារ

$
0
0

-ចៅសង្កាត់ស្ទឹងមានជ័យ ចុះស្រង់ស្ថិតិ ចំនួនគ្រួសារ រងគ្រោះដោយសារ អគ្គិភ័យ នៅភូមិទ្រា២ ទាំងយប់

ភ្នំពេញ ៖ ចៅសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ លោក សេង សាញ់ និងសហការីរបស់ខ្លួន មួយចំនួន នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤នេះ បានចុះទៅស្រង់ស្ថិតិ ចំនួនគ្រួសារ ជនរងគ្រោះ ដោយសារអគ្គិភ័យ នៅជិតវត្តសាមគ្គីរង្ស៊ី ភូមិទ្រា២សង្កាត់ស្ទឹងមានជ័យ ដែលរងការ បំផ្លាញ ទាំងស្រុង កាលពីរសៀលថ្ងៃដដែលនោះ និងខូចខាតជាទឹកប្រាក់ជាង១៥ម៉ឺនដុល្លារ ។

ចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ បានថ្លែងឲ្យដឹងថា ក្រោយពីបញ្ចប់ ការស្រង់ស្ថិតិរួចមក បង្ហាញថា ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអគ្គិភ័យ ចំនួន៦០គ្រួសារ ដែលស្មើនឹង ផ្ទះចំនួន ៥៩ខ្នងផ្ទះ។

លោក សេង សាញ់ បានបន្តទៀតថា ក្នុងចំណោមនោះ អ្នកជួលផ្ទះ មានចំនួន៥៩គ្រួសារ ស្មើនឹង៥៩បន្ទប់។ បើតាមចៅសង្កាត់ស្ទឹងមានជ័យ សម្ភារះ និងទ្រព្យសម្បត្តិ ដែលត្រូវខាតបង់ជាថវិកា មានចំនួន ១៥៥៣០០ដុល្លារ ហើយក្រៅពីឆេះបំផ្លាញផ្ទះទាំង៥៩ខ្នងផ្ទះ មានម៉ូតូមួយគ្រឿង កង់បីគ្រឿង មួយគ្រឿង ។

សម្រាប់អ្នករងគ្រោះនោះវិញ ត្រូវបានលោក សេង សាញ់ ប្រាប់ថា មានម្នាក់ ជាយុវជនរបស់សង្កាត់ និងអតីតយុវជនស្ម័គ្រចិត្ត សម្តេចតេជោឈ្មោះ ព្រំ រតនះ ភេទប្រុស ឪពុកឈ្មោះ ព្រំ ស៊ីធឿន ផ្ទះលេខ ៧៤៣ដេ ។

សូមបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ ដោយសារឆ្លង ចរន្តភ្លើង នៅលើបង្គោលភ្លើង ហើយឆេះផ្ទះប្រជាពលរដ្ឋតែម្តង ។

ប្រតិបត្តិការចាប់តាំងពី ម៉ោងកើតហេតុ រហូតដល់ម៉ោងប្រមាណ ១៖៣០នាទី រសៀលថ្ងៃដដែល ដោយប្រើរថយន្ត ពន្លត់អគ្គិភ័យ ចំនួន២៧គ្រឿង របស់ស្នងការក្រុង ក្រុមហ៊ុនណាហ្គា ក្រុមហ៊ុន ស្រាបៀរកម្ពុជា និងអង្គភាព៧១១ នៃកងពលតូចលេខ៧០ ។

ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានចុះទៅបញ្ជា នៅកន្លែង កើតហេតុ រហូតដល់រលត់ទាំងស្រុង តែការជួយ អន្តរាគមន៍ មានការលំបាកបន្តិច ដោយសារតែផ្លូវតូចៗនិងជាតំបន់អណាធិបតេយ្យទៀតផង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>