Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ដឹកនាំគណៈប្រតិភូ ទៅជួបប្រជុំ ជាមួយអគ្គមេបញ្ជាការ កងទ័ពថៃ

$
0
0

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៤ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ទៅចូលជួបពិភាក្សាការ ងារ ជាមួយអគ្គមេបញ្ជាការកងទ័ពថៃ និងប្រធានគណៈរក្សាសន្តិសុខជាតិ ។

ប្រតិភូដែលធ្វើដំណើរ អមឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រួមមាន នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខា ធិការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នាយ ឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកង ទ័ពអាកាស និងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការរង កងទ័ពជើងគោក និងជា បុត្រារបស់ សម្តេច ហ៊ុន សែន នាយកនាយករដ្ឋមន្រ្តីកម្ពុជា ។

គណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា នឹងចូលជួបសម្តែងការគួរសម ជាមួយឧត្តមសេនីយ៍ ស៊ូរ៉ាសក្តិ កញ្ចនារ៉ាត់ លេខាធិការអចិន្ត្រៃយ៍ ក្រសួងការពារជាតិថៃ ដើម្បីរឹតបន្តឹងចំណងមិត្តភាព កិច្ច សហប្រតិបត្តិការយោធា រួមទាំងសន្តិសុខ ក្នុងភូមិភាគ នៃប្រទេសទាំងពីរផងដែរ ។

នៅវេលាម៉ោង ១៥និង៣០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ លោក ទៀ បាញ់ នឹងដឹកនាំគណៈ ប្រតិភូកម្ពុជា ចូលជួបពិភាក្សាជាមួយឧត្តមសេនីយ៍ ថាណាសក្តិ បដិមាប្រាកន អគ្គមេបញ្ជាការកងទ័ពថៃ នៅអគ្គបញ្ជាការដ្ឋានកងទ័ពថៃ ។ សម្រាប់ថ្ងៃទី២៩ ខែកក្កដា វេលាម៉ោង២រសៀល លោក ទៀ បាញ់ នឹងចូលជួបពិភាក្សា ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា មេបញ្ជាការកងទ័ពជើងគោកថៃ និង ជា ប្រធានគណៈរក្សាសន្តិសុខជាតិ នៅទីបញ្ជាការដ្ឋាន កងទ័ពជើងគោកថៃ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>