Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មេ អ.ហ ខេត្តកំពង់ចាម ចុះពិនិត្យ និងជួយទប់ទំនប់ ដែលបាក់ នៅស្រុកកំពង់សៀម

$
0
0

កំពង់ចាម ៖ ដោយសារតែ ស្ថានភាព ទឹកភ្លៀង ធ្លាក់ជាបន្តបន្ទាប់ និងទឹកនៅតាមទន្លេមេគង្គ មានការកើនឡើង ផងនោះ បានធ្វើឲ្យទំនប់ មួយកន្លែងស្ថិតនៅ ភូមិអូវស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបាក់ធ្លាយ ពីព្រោះតែមិនអាចទប់ នឹងកម្លាំងទឹកដ៏ច្រើន បានជាហេតុធ្វើឲ្យ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច របស់ខេត្តកំពង់ចាម មានវិធានការ ជាបន្ទាន់។

ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានដឹកនាំសហការី របស់លោក សហការ ជាមួយអភិបាល ស្រុកកំពង់សៀម ប្រធានមន្ទីរធនធានទឹក និងមន្រ្តីពាក់ព័ន្ធ មួយចំនួនទៀត ចុះទៅពិនិត្យ ដោយផ្ទាល់ ជួយទប់ទំនប់នេះឡើងវិញ តាមរយះការ ជួលរថយន្តដឹកដី មកចាក់បំពេញ ។

មេ អ.ហ ខេត្តកំពង់ចាម ដែលមានតួនាទីជាប្រធាន ក្រុមការងារ ចុះជួយឃុំអូរស្វាយ របស់គណបក្ស ប្រជាជនកម្ពុជា ផងនោះ បានថ្លែងឲ្យដឹងថា ទំនប់មួយនេះ ត្រូវបានក្រុមការងារ របស់គណបក្ស ប្រជាជនកម្ពុជាជំនាន់ លោក វ៉ា សារិទ្ធ អតីតមេ អ.ហ ខេត្ត បានជួយកសាង ជូនប្រជាពលរដ្ឋ នៅតំបន់នេះ ដើម្បីទុកទាញទឹក មកបម្រើលើវិស័យកសិកម្ម ។

លោកថា «ទំនប់នេះអាចផ្ទុកទឹកសម្រាប់ ស្រោចស្រពស្រូវ ដំណាំ របស់ប្រជាពលរដ្ឋ ចំនួន១៤៩ហិកតា ស្មើនឹង២២៧គ្រួសារ និង៣ភូមិ រួមមាន ភូមិអូរស្វាយ ភូមិព្រែកចក្រី និងភូមិត្រពាំងកក់» ។ បើតាមមេ អ.ហ ខេត្តកំពង់ចាម ទំនប់ដែលបាក់ធ្លាយ ដោយជំនន់ទឹកភ្លៀងនេះ វាមានបណ្ដោយ១៥ម៉ែត្រ និងទទឹង៥ម៉ែត្រ ព្រមទាំងជម្រៅ៤ម៉ែត្រ ។

យ៉ាងណាក៏ដោយ ក្រុមការងារ ដែលដឹកនាំដោយ លោក សោ សាវឿន ខាងលើនេះ បានចំណាយលុយប្រមាណជាង២ពាន់ដុល្លារ ក្នុងនោះថវិកាពាក់កណ្តាលជារបស់លោក សោ សាវឿន និងពាក់កណ្តាលទៀត ជារបស់ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាម ដើម្បីជួលរថយន្តដឹកដី ប្រហែល៥០០រថយន្ត ក្នុងការចាក់បំពេញឲ្យដូចដើម៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>