Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុរសសតិ មិនគ្រប់ម្នាក់ លោតទឹក សម្លាប់ខ្លួន សាច់ញាតិរក មិនទាន់ឃើញ

$
0
0

កណ្តាលៈ បុរសមានជំងឺផ្លូវចិត្តម្នាក់ បានរត់ចេញពីផ្ទះ ហើយបានទៅលោត ទឹកខ្ពបក្រោយផ្ទះ ធ្វើឲ្យក្រុម គ្រួសាររកមិនទាន់ឃើញ ដោយហេតុការណ៍នេះបាន កើតឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង២៤ ៖០០នាទី ស្ថិតភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ គឿន សុខណាំ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ត្រូវបានសាច់ញាតិបញ្ជាក់ថា មានជំងឺផ្លូវចិត្ត ហើយនៅថ្ងៃកើត ហេតុបានរត់ចេញពីផ្ទះបាត់។

 ប្រភពព័ត៌មានបន្តថា នៅកើតហេតុ ជនរងគ្រោះ បានរត់ចេញពីផ្ទះ ទៅលោតទឹកខ្ពប ខាងក្រោយផ្ទះ បាត់ហើយ សាច់ញាតិជួយរកពុំឃើញ នៅឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles