កណ្តាលៈ យុវជនត្រូវម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាល ស្រុកស្អាង ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើ សកម្មភាព លួចម៉ូតូរបស់ ជនរងគ្រោះបានសម្រេច ហើយបើកម៉ូតូទៅលក់ នៅភ្នំពេញរហូតដល់ទៅ២ថ្ងៃ តែលក់មិនដាច់ ក៏ជិះត្រឡប់មកវិញ ហើយក៏ត្រូវបានជបនរងគ្រោះ ជាម្ចាស់មួយឃើញ បានចាប់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ហេតុការណ៍នេះបាន កើតឡើង កាលពីថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ១៥ និង២០នាទី នៅចំណុចភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះ ម៉េង ឌឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិសំប៉ានលើ ឃុំព្រែក អំបិល ស្រុកស្អាង ខេត្តកណ្តាល ។ក្នុងកម្លាំងសមត្ថកិច្ចរឹបអូសយវត្ថុតាង ម៉ូតូម៉ាក គុបជ្រុងសេ៥០ ពណ៌ទឹកប្រាក់ ចំនួនមួយគ្រឿង ពាក់ស្លាកលេខព្រៃវែង 1A-7734។ចំណែកជនរងគ្រោះឈ្មោះ ប៉េង ហ៊ត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ សំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ២៤,០០នាទី ឈ្មោះ ម៉េង ឌឿន បានលួចម៉ូតូ ម៉ាកគុបជ្រុង សេ៥០ ជារបស់ឈ្មោះ ប៉េង ហ៊ត ដែលទុកចោលនៅសំយ៉ាបផ្ទះ ឪពុក ឈ្មោះ ប៉េង នៅភូមិសំប៉ានលើ ។ ពេលលួចម៉ូតូបានហើយ ឈ្មោះ ម៉េង ឌឿន បានជិះសំដៅទៅភ្នំពេញ ដើម្បីរកអ្នកទិញម៉ូតូ ។ ឈ្មោះ ម៉េង ឌឿន ដេកនៅផ្ទះ សំណាក់រយៈពេលពីរយប់ ពុំមានអ្នកទិញម៉ូតូក៏ ជិះម៉ូតូត្រឡប់មកផ្ទះវិញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ១៥ និង២០នាទី ដល់ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ទើបម្ចាស់ម៉ូតូឃាត់ ខ្លួនឈ្មោះ ម៉េង ឌឿន និងម៉ូតូប្រគល់ មកឲ្យសមត្ថកិច្