Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធាន​ក្រុមប្រឹក្សា​ភិបាល Prudential Corporation Asia នឹង​ចូលរួម​ជាវាគ្មិន​កិត្តិយស ក្នុង​សន្និសីទ​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​កម្ពុជា

$
0
0

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល Prudential Corporation Asia លោក Donald Kanak ត្រូវបានតែងតាំងជាវាគ្មិនកិត្តិយសសំខាន់ ក្នុងសន្និសីទស្ដីពីវិនិយោគ អន្តរជាតិឈានមុខគេ នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្នុង រាជធានីភ្នំពេញនាចុងឆ្នាំនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Prudential Corporation Asia ពីទីក្រុងហុងកុង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០១៤ ឱ្យដឹងថា លោក Donald Kanak នឹងធ្វើបទបង្ហាញលើប្រធានបទ “ការកើនឡើងនូវសារៈសំខាន់នៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងតែលូតលាស់ខ្លាំង ខាងវិស័យពាណិជ្ជកម្ម” ។

សន្និសីទនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៦ ដល់ទី ០៧ ខែតុលា ខាងមុខ នៅសណ្ឋាគារអាំងទែរកង់ទីណង់តាល់ ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានរំពឹងថា នឹងទាក់ទាញក្រុមហ៊ុនបរទេស ដែលមានចំណាប់អារម្មណ៍ ចង់មកវិនិយោគនៅប្រទេសកម្ពុជា រាប់រយក្រុមហ៊ុនមកចូលរួម ។ វាត្រូវបានរៀបចំឡើងរាល់ ២ឆ្នាំម្ដង ហើយឆ្នាំនេះ ជាលើកទី ៨ ហើយដែលវាត្រូវបានរៀបចំឡើង ដោយមានការគាំទ្រពី សភាពាណិជ្ជកម្មអន្តរជាតិ កម្ពុជា (IBC) ។

ប្រធានក្រុមប្រឹក្សាភិបាល Prudential Corporation Asia លោក Donald Kanak បានមានប្រសាសន៍ថា “ខ្ញុំមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសធ្វើជាវាគ្មិន នៅក្នុងសន្និសីទឈានមុខគេ នៅកម្ពុជាស្ដីពីការវិនិយោគ”។

លោកបានបន្តថា “អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលសំខាន់ក្រៃលែង សម្រាប់ក្រុមហ៊ុនព្រូដិនសល ដោយសារចំនួនប្រជាជន មានជីវភាពមធ្យមកំពុងមានការ កើនឡើងជាជាលំដាប់ និងកម្រិតប្រាក់ចំណូល ចេះតែបន្តកើនឡើង ហើយក្នុងនោះប្រទេសកម្ពុជា គឺមានកំណើនឈានមុខគេ ។ យើងខ្ញុំមានមោទនភាព ដែលមានឱកាសបានដើរតួនាទីសំខាន់ ឈានមុខគេនៅក្នុងវិស័យធានារ៉ាប់រង អាយុជីវិតនៅកម្ពុជា ដែលវិស័យនេះកំពុងរីកលូតលាស់ ឡើងយ៉ាងឆាប់រហ័ស”៕

ប្រធាន IBC លោក Brett Sciaroni បាននិយាយថា “កំណើនសេដ្ឋកិច្ចយ៉ាងលឿនរបស់កម្ពុជា កំពុងតែជំរុញឲ្យក្រុមហ៊ុន កាន់តែច្រើនឡើងៗ សំឡឹងមករកប្រទេសកម្ពុជា ដើម្បីចាប់ផ្ដើមកិច្ចការធុរកិច្ច ឬពង្រីកអាជីវកម្មរបស់ខ្លួន” ។

ប្រធានបទដែលត្រូវលើកយកមកពិភាក្សា នៅក្នុងសន្និសីទនោះ ក៏រួមបញ្ចូលផងដែរនូវប្រធានបទ ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាលក្ខណៈប្រកួតប្រជែង នៃប្រទេសកម្ពុជាជាដើម៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>