ស្ត្រាសប៊ួក៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០១៤ នេះថា ក្រុមប្រឹក្សា អឺរ៉ុប បានប្រកាសថា អនុសញ្ញាស្តីពី ការប្រយុទ្ធប្រឆាំង ការរំលោភបំពាន លើស្ត្រីភេទ នឹងត្រូវបានអនុម័តនៅ ដើមខែសីហា ខាងមុខនេះ។
អនុសញ្ញានេះតម្រូវឲ្យរដ្ឋាភិបាលអឺរ៉ុបទាំងអស់ ផ្តល់សច្ចាប័ន ដើម្បីចាត់វិធានការ ជាក់លាក់ ប្រឆាំងគ្រប់ទម្រង់ នៃអំពើ ហិង្សាលើស្រ្តី និង ការយាយីផ្លូវភេទ អំពីហិង្សាក្នុងគ្រួសារ ការរៀបការដោយបង្ខំ និង ការបៀតបៀន កេរ្តិ៍ខ្មាស ជាដើម។
យោងទៅតាមក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ថា យ៉ាងហោចណាស់ ស្រ្តី១២ នាក់ បានស្លាប់ ដោយសា ការរំលោភ បំពាន ផ្លូវភេទ នៅសហភាពអឺរ៉ុប ជារៀងរាល់ថ្ងៃ។ នៅឆ្នាំ២០១៣ អំពើហិង្សាក្នុងគ្រួសារបានសម្លាប់ស្រ្តី ១២១ នាក់ នៅប្រទេសបារាំង, ១៣៤ នាក់ នៅប្រទេស អ៊ីតាលី, និង ១៤៣ នាក់ នៅចក្រភពអង់គ្លេស។
កាលពីថ្ងៃអង្គារ កន្លងទៅនេះនេះ ក្រុមប្រឹក្សាចំនួន ១៣ នៃរដ្ឋជា សមាជិកអឺរ៉ុបបាន ផ្តល់ សច្ចាប័ន ដល់អនុសញ្ញា នេះ។ បណ្តា ២៣ ប្រទេសនៅអឺរ៉ុប ផ្សេងទៀតបាន ចុះហត្ថលេខា លើវាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏មាន រដ្ឋចំនួន ១១ មិនបានចុះហត្ថលេខា និង ថែមទាំងមិនបានផ្តល់សច្ចាប័នថែមទៀត។
គួបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលមានសមាជិក ៤៧ រដ្ឋ គឺជាអង្គការ អន្តរជាតិ ដែលមានកិច្ច សហប្រតិបត្តការ ជុំវិញប្រទេសប៉ែក អឺរ៉ុបទាំងអស់ដែលមាន បទដ្ឋាន, សិទ្ធិមនុស្ស, ការអភិវឌ្ឍតាម បែប ប្រជាធិបតេយ្យ, នីតិរដ្ឋ, និង វប្បធម៌ ៕