Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរភ្នំពេញ បិទផ្លូវជិត ស្ពានអាកាស ស្ទឹងមានជ័យ ជាបណ្តោះអាសន្ន ចាប់ពីរសៀល ថ្ងៃទី ៣០ ដល់ថ្ងៃស្អែក

$
0
0

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បិទចរាចរណ៍ផ្លូវមួយចំនួន ក្បែបរិវេណស្ពានស្ទឹងមានជ័យ ជាបណ្តោះអាសន្ន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃចាប់រសៀលថ្ងៃទី៣០ ដល់ទី៣១ ខែកក្កដា ឆ្នាំ ២០១៤ ដើម្បីសម្ពោធ“ស្ពានអាកាសស្ទឹងមានជ័យ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

យោងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសាររៀបចំសម្ពោធ ដាក់ឲ្យប្រើ ប្រាស់ ជាផ្លូវការសមិទ្ធផលប្រវត្តិសាស្ត្រ “ស្ពានអាកាសស្ទឹងមានជ័យ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេស កម្ពុជានោះ បានបិទផ្លូវមួយចំនួន នៅម្តុំស្ពានអាកាស ស្ទឹងមានជ័យនេះ។

ប្រភពដដែល បន្តថា ដើម្បីឲ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវ សន្តិសុខ, សុវត្ថិភាព, សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស បានការកកស្ទះ ចរាចរណ៍ សាលា រាជធានីភ្នំពេញ ធ្វើការបិទសកម្មភាពចរាចរណ៍ ជាបណ្តោះអាសន្ន ចាប់ពីកំណាត់មហាវិថី និងផ្លូវមួយចំនួន ជុំវិញបរិវេណកន្លែងប្រារព្ធពិធី ចាប់ពីរសៀលថ្ងៃទី៣០ រហូតដល់ចប់ពីធីនៅព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។

សាលារាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ ពិសេសអ្នកធ្វើ ដំណើរ ឆ្លងកាត់ពិតយោគ យល់អធ្យាស្រ័យ ព្រមទាំងចូលរួមសហការ ប្រកបដោយក្តីរីករាយ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ, សាលាខណ្ឌមានជ័យ, ចំការមន និងទួលគោក ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ត្រូវចូលរួមអនុវត្តតាម សេចក្តីជូនដំណឹង ឲ្យមានប្រសិទ្ធភាពដោយ ស្មារតីទទួលខុសត្រូវ។

សូមបញ្ជាក់ថា ស្ពានអាកាសស្ទឹងមានជ័យ បានបើកការដ្ឋានសាងសង់ តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០១២មក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ស្ពានអាកាសស្ទឹងមានជ័យ ដំណើរការសាងសង់ ដោយ ក្រុមហ៊ុនវិនិយោគ ICOC ដែលចំណាយថវិកា ប្រមាណ១៩លានដុល្លារ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>