កោះកុង ៖ លោក ផុន លីវិរៈ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជា អភិបាលរងខេត្ដកោះកុង។ ពិធីតែងតាំងនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅក្នុង សាលប្រជុំសាលាខេត្ដ ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក សាយ សុជាតិ អភិបាលរងស្ដីទី ព្រមទាំង ក្រុមប្រឹក្សាខេត្ដ និងគ្រប់បណ្ដាអង្គភាព នៅជុំវិញខេត្ដជាច្រើននាក់ ។
ការប្រកាសតែងតាំង លោក ផុន លីវិរៈ ចូលកាន់តំណែងជាអភិបារង ខេត្ដកោះកុង ក្រោម អនុក្រិត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា លេខ ៩៥០.អនក្រ៩៩ អនុក្រិត្យស្ដីពី ការដំឡើងឋានន្ដរស័ក្កិ និង តែងតាំងមន្ដ្រីរាជការ សម្រេចត្រូវបានដំឡើង ឋានន្ដរស័ក្កិ លោក ផុន លីវិរៈ ពីឋានន្ដរស័ក្កិអនុមន្ដ្រី ថា្នក់លេខ ៨ ទៅជាឋានន្ដរស័ក្កិវរមន្ដ្រី ថា្នក់លេខ ៩នៃគ្របខ័ណ្ឌ គ្រប់គ្រងរដ្ឋបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតាំង ជាអភិបាល ខេត្ដរងនៃ គណៈអភិបាល ខេត្ដកោះកុង ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ មានត្រា និងហត្ថលេខា របស់សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
នៅក្នុងឱកាស ប្រកាន់ចូល កាន់តំណែងថ្មីជាអភិបាលរងខេត្ដ លោក ផុន លីវិរៈ បានឡើងធ្វើសេចក្ដីប្ដេជ្ញាចិត្ដ ដោយមានប្រសាសន៍ថា ដើម្បី ឆ្លើយតបទៅនឹង ការជឿទុកចិត្ដ ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ លោកប្ដេជ្ញាចិត្ដ ចូលរួមសហការអនុវត្តន៍ ដោយ ស្មារតីទទួល ខុសត្រូវខ្ពស់ រាល់ភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលដាក់ជូន ។ ខិត្ដខំបំពេញ ភារកិច្ចដោយមិនគិតពីការលំបាក នឿយហត់ឡើយ ដើម្បីសម្រេចឱ្យបាន ទទួលជោគជ័យក្នុងការងារ ។
ហើយចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្ដកម្ម វិធីនយោបាយ យុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ ជាពិសេស គោលនយោបាយ កំណែទម្រង់ដ៏ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំរាជរដ្ឋាភិបាលឱ្យ ទទួលបានជោគជ័យ ព្រមទាំងពង្រឹង ស្មារតីភាពផ្ទៃក្នុង ដើម្បីធានាការដឹកនាំគ្រប់គ្រងឱ្យទទួល បានប្រសិទ្ធភាពខ្ពស់ ក្នុងការងារនៅគ្រប់ស្ថាប័នថ្នាក់ក្រោមជាតិ ។
នៅក្នុងឱកាសការ តែងតាំងមុខតំណែងដំឡើងឋានន្ដរស័ក្កិនេះ លោក ប៉ាវ ហមផាន អនុរដ្ឋលេខាធិការក្រ សួងមហាផ្ទៃបានធ្វើការផ្ដាំផ្ញើថា មន្ដ្រីដែលទើបចូលកាន់ មុខតំណែងថ្មី ជាអភិបាលរងខេត្ដ ត្រូវយកចិត្ដទុកដាក់ទៅ ការងារហើយ ត្រូវយកការងារជាប្រធានបទ នូវចំពោះមុខជាគណៈអភិបាលខេត្ដ ត្រូវក្ដាប់ឱ្យបាននូវ យុទ្ធសាស្ដ្រចតុ កោណដំណាក់កាលទី៣ ត្រូវមានវីរៈភាពសាមគ្គីភាព ផ្ទៃក្នុងឱ្យបានល្អ ហើយត្រូវរៀនសូត្រ ឱ្យបានច្រើនក្នុងការងារ ជាគណៈអភិបាលខេត្ដ ព្រោះការងារ ជាអភិបាលខេត្ដ គឺទទួលការងារច្រើនក្នុងការដោះស្រាយនូវរាល់បញ្ហាជូនប្រជាពលរដ្ឋ។
លោកថា ត្រូវបំពេញតួនាទី ជាគណៈអភិបាលខេត្ដ គឺទទួលនូវរាល់ការងារ ទាំងឡាយជាចំបងត្រូវផ្ដល់ព័ត៌មាន ជួនប្រជាពលរដ្ឋឱ្យ បានទូលំទូលាយស្ថិតនៅ ក្នុការងារអ្វីមួយដែលពួកគាត់ ជួបប្រទះនូវដែលដោះស្រាយមិនចេញដូច្នេះត្រូវរកដំណោះស្រាយ ជូនគាត់ស្ថិតនៅប្រការណាមួយ។ ហើយត្រូវអនុវត្ដ ទៅតាមគោលការរបស់រាជរដ្ឋាភិបាលជាចំបង៕