Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សង្គមស៊ីវិល ជំរុញឲ្យក្រសួង មហាផ្ទៃ បង្កើតការិយាល័យ ធ្វើលិខិតឆ្លងដែន បន្ថែមទៀត

$
0
0

ភ្នំពេញ៖ អង្គការ សង្គមស៊ីវិល បានស្នើរដល់មហាផ្ទៃ ឲ្យបង្កើតការិយាល័យ ធ្វើលិខិតឆ្លងដែន បន្ថែមទៀត ជូន ដល់ប្រជាពលរដ្ឋ ដើម្បីផ្តល់ភាព ងាយស្រួល ជាពិសេសបងប្អូន ពលករដែលមាន បំណងធ្វើការ ក្រៅស្រុក តែម្តង។

លោកយ៉ា ណាវុធ នាយកប្រតិបត្តិការអង្គការ ខារ៉ាមបានថ្លែង ក្នុងសិក្ខាសាលាស្តីអំពី “ការគ្រប់គ្រង ទេសន្តរ ប្រវេសន៍ ការងារ និងអភិវឌ្ឍន៍” នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ថា រាជរដ្ឋាភិបាលកម្ពុជា គួរពង្រីកការិយាល័យ ធ្វើលិខិតឆ្លងដែន នៅតាមបណ្តាខេត្តដែលមាន ពលករធ្វើចំណាកស្រុកច្រើន ដើម្បីសម្រួល ស៊ោហុយក្នុងការ ធ្វើដំណើរ និងការចំណាយផ្សេងៗ របស់ពលករ និងគ្រុមគ្រួសាររបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា ក្រុមការងាររបស់អង្គការខារ៉ាម បានចុះស្រាវជ្រាវនិងធ្វើបទសម្ភាសន៍ ជាច្រើនជាមួយពលករខ្មែរ ចំណាកស្រុកខ្មែរ ដែលត្រូវបានរបប សឹកយោធាថៃ ចាប់បញ្ជូនទាំងតក់ក្រហល មកកម្ពុជាវិញ កាលពីខែឧសភា កន្លងទៅនេះ។

លោក យ៉ា ណាវុធ បានលើកឡើងថា ពលករខ្មែរ បានជួបប្រទះបញ្ហាជាច្រើន ដោយសារតែការធ្វើការ ខុសច្បាប់ នៅប្រទេសថៃ ដូច្នេះលោកសូមអំពាវនាវ ដល់រាជរដ្ឋាភិបាលគួរតែ បង្កើត សេនានុព័ន្ធការងារនិងបង្កើត នូវសេវា ថែទាំផ្សេងៗ ជូនដល់ពួកគេ ដើម្បីការពារសិទ្ធិរបស់ពួកគេ។

លោក យ៉ា ណាវុធ បានបន្ថែមថា “រាជរដ្ឋាភិបាលគួរបង្កើតច្រកចេញចូលតែមួយ នៅតាមបណ្តាខេត្តជាប់ នឹង ព្រំដែនជាមួយប្រទេសថៃ ដោយផ្តល់ព័ត៌មានស្តីពីសុវត្ថិភាពចំណាកស្រុក ការបំពេញបែបបទ ធ្វើចំណាកស្រុក ដោយស្របច្បាប់ និងកាត់បន្ថយតម្លៃនៃការធ្វើចំណាកស្រុក និងប្រព័ន្ធការិយាធិបតេយ្យ ដើម្បីឲ្យពលករ ងាក ត្រលប់មកធ្វើការចំណាកស្រុកដោយស្របច្បាប់វិញ”។

តែយ៉ាងណាក៏ដោយ ភាគីរាជរដ្ឋាភិបាលបានលើកឡើងថា នាពេលនេះរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ យ៉ាង ខ្លាំងទៅលើបញ្ហាពលករចំណាកស្រុកនេះ ហើយក្រសួងមហាផ្ទៃ ក៏កំពុងតែស្វែងរកទីតាំង ដ៏ល្អសមរម្យ សម្រាប់ពង្រីកកន្លែងផ្តល់ភាពងាយស្រួលដល់ពួកគេសម្រាប់ធ្វើលិខិតផ្សេងៗ ជាច្រើននៅតាមបណ្តា ខេត្តនិង ព្រំដែនមួយចំនួនផងដែរ។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំង នឹងការជួញដូរ មនុស្ស បានថ្លែងប្រាប់ អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមនៅសិក្ខាសាលាខាងលើនេះថា រាជរដ្ឋាភិបាល បាននិង កំពុងរៀបចំនៅទីតាំងនៃការធ្វើលិខិតឆ្លងដែននេះបន្ថែមទៀតផងដែរ ដោយមិនចាំបាច់ធ្វើ នៅតែរាជធានីភ្នំពេញ នោះឡើយ។

អ្នកស្រី បានបន្តថា “យើងកំពុងគិតនៅតាមបណ្តាខេត្ត ដែលជាប់នឹងព្រំដែន ដើម្បីឲ្យពួកគាត់មានភាពងាយ ស្រួល ក្នុងការទទូលនូវលិខិតឆ្លងដែនរបស់ពួកគាត់”។

សូមរំលឹកថា នាពេលបច្ចុប្បន្នេះ ប្រទេសកម្ពុជា មានការិយាល័យសម្រាប់ធ្វើលិខិតឆ្លងដែនចំនួនពីរកន្លែង គឺនៅ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដែលទើបនឹងឲ្យមានកាលពីឆ្នាំ២០១៣កន្លងទៅនោះ។ តែយ៉ាងណាក្តីពលករ នៅតែប្រឈមនឹងការចំណាយច្រើនដដែលក្នុងការធ្វើសោហ៊ុយ សម្រាប់ធ្វើលិខិតឆ្លងដែននេះ។

ទាក់នឹងការធ្វើលិខិតឆ្លងដែននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកតម្លៃលិខិតឆ្លងដែន ពីពលករ ដែល ចង់ទៅធ្វើការបរទេសចំនួនត្រឹមតែ៤៩ដុល្លារប៉ុណ្ណោះសម្រាប់ពលករម្នាក់ៗ តែត្រូវមានលក្ខខណ្ឌ និងកិច្ចព្រម ព្រៀង ជាច្រើនទៀតពីសំណាក់ក្រុមហ៊ុន នាំពលករចេញ និងក្រុមហ៊ុនបរទេសដែលទទូលនោះ។ សេវាដែល ពលករ ក្នុងម្នាក់ៗ ចំណាយអស់ចំនួន៤៩ដុល្លារនោះមានដូចជា ទី-១ ពលករធ្វើលិខិតឆ្លងដែនខ្លួនឯង ដោយបង់ ប្រាក់ចំនួនបួនដុល្លារ ទី២-ធ្វើប័ណ្ណការងារពីក្រសួងការងារដែលក្រុមហ៊ុនទទូលធនារ៉ាប់រ៉ងចំនួន១០ដុល្លារ ៣ធ្វើ ទិដ្ឋាការការងារនៅស្ថានទូតថៃចំនួន២០ដុល្លារ ហើយទី៤ចេញសោហ៊ុយ ធ្វើដំណើរពីផ្ទះទៅកាន់ ព្រំដែនចំនួន ១៥ដុល្លារ តែសេវាទាំងនេះគឺមានសុពលភាពបានត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។ តែយ៉ាងណាក្តី តម្លៃនៃកំណត់នៃ ការ ធ្វើលិខិតឆ្លងដែននេះ ត្រូវបានប្រជាពលរដ្ឋនិង ពលករខ្មែរលើកឡើង ថាមានភាពរញ៉េរញៃ ច្រើនដែលពិបាក ជាងការធ្វើធម្មតាទៅទៀត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>